ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់

1 ឆ្នាំ មុន 77 តូ សុផល

រាជធានីភ្នំពេញ៖ បុរសម្នាក់ចេញមកពីកម្មវិធីផ្ទះបងប្អូនស្រវឹងបើកម៉ូតូម៉ាកស្កុបពីបុកទ្រូងផ្លូវបណ្តាលឲ្យដួលសន្លប់មួយសន្ទុះធំទើបដឹងខ្លួនបែកមុខបែកមាត់ ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ០៩និង០០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចជិតភោជនីយដ្ឋាន168 ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌សរមួយគ្រឿងពាក់ស្លាកលេខកណ្តាល 1Q-4291 ទើបនឹងចេញពីកម្មវិធីពីផ្ទះបងប្អូនមកហើយបំណងទៅផ្ទះហើយបើកបរក្នុងស្ថានភាពស្រវឹងហើយបើកលឿនក៏រ៉េចង្កូតទៅបុកទ្រូងផ្លូវបណ្តាលឲ្យដួលសន្លប់មួយសន្ទុះធំបានដឹងខ្លួនមកបែកមុខបែកមាត់រងរបួសស្រាលត្រូវបានបងប្អូនបញ្ជូនទៅផ្ទះ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់ហើយរថយន្តសាម៉ុយមកក៏លាងរបួសឲ្យហើយក៏សម្ថកិច្ចឲ្យបងប្អូនជូនទៅផ្ទះវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ