ព្រឹតិ្តការណ៍ថ្មីៗ

ខ្លួនជាអ្នកកាសែត តែបែរជារកស៊ីដឹកឈើខុសច្បាប់ទៅវិញ 

5 ខែ មុន 610 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង ១១:៤៥នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ នៅចំនុចភូមិស្លាកសំរោង ឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ
កំលាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

បានស្ទាក់ឆែកឆេររថយន្ត០១គ្រឿង ម៉ាក camry បាឡែន ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 ក៏ស្រាប់តែប្រទះឈើក្រញូង ប្រហែល៣០០គីឡូពិតប្រាកដមែន។

យោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំលាំងជំនាញក៏បានយកមកស្នងការ ដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ។

ជនសង្ស័យខាងលើ ឈ្មោះ សួស ណៃ អាយុ ៣៧ឆ្នាំ រស់នៅភូមិល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវប្រើប្រាស់ប័ណ្ណសំគាល់ខ្លួនជាអ្នកសារពត៏សេរីភាពខ្មែរ ប័ណ្ណសំគាល់ខ្លួនទូរទស្សន៏ស៊ីភីអិន លិខិតបេសកកម្មទូរទស្សន៏មរតកជាតិ ខ្មែរអនឡាញ និងមានប័ណ្ណ
សំគាល់ខ្លួនយោធា ឈ្មោះ ហាក់ ប៉ូលីស ហើយកន្លងមកធ្លាប់ដឹកពីព្រះវិហារយកទៅលក់នៅតាកែវជាច្រើនលើកតែម្តងនេះចង់សាកតាមខេត្តត្បូងឃ្មុំ ក៏ត្រូវចាប់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ