ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ០៤នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការជាបន្តបន្ទាប់

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យ០៤នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការជាបន្តបន្ទាប់ពាក់ព័ន្ធនឹង៣ករណីផ្សេងគ្នាក្នុងនោះគឺ៖
ទី១៖ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតត្រូវបានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបានជនសង្ស័យ០២នាក់កាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបសប្បាយក្លឹប ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណៈដែលជនសង្ស័យទាំង២នាក់នេះបានយកម៉ូតូមកបញ្ឈរសំកុកនៅក្បែរក្លឹបដោយមានដាវសាំម៉ូរៃជាប់ខ្លួនដើម្បីរងចាំប្រព្រឹត្តបទល្មើស ផ្សេងៗ។
ទី២៖ ករណីវាយប្លន់យកម៉ូតូដោយប្រើដាវសាំម៉ូរ៉ៃ ដំបង ដំថ្ម ដេញវាយជនរងគ្រោះឲ្យរត់ចោលម៉ូតូកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ទាត់វិទ្យាល័យច្បារអំពៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ខណៈនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌច្បារអំពៅមកទាន់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់បានភ្លាមៗនៅនឹង កន្លែង។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួន និងបក្ខពួក០៣នាក់ទៀតតែងតែពួនស្ទាក់ចាំវាយ និងកាប់ប្លន់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិជារឿយៗផងដែរ។
ទី៣៖ ករណីឆ្លៀតឳកាសលួចម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងគ្រោះខណៈដែលជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតីនៅចំណុចផ្លូវវែងស្រេង ជិតរោងចក្រកាណាឌីយ៉ា។ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានបើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
image image image image image image image image image

11872305_10153513108267508_7760316066293043812_ovar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ