ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាប្លន់  យ៉ាងសកម្មនៅខេត្តកំពង់ចាម និងចុងក្រោយនៅខេត្តត្បូងឃ្មុំ ចាប់ខ្លួនបាននៅខេត្តមណ្ឌលគីរី !

3 ខែ មុន 713 តូ សុផល

ខេត្តមណ្ឌលគីរី ៖ ជនសង្ស័យមិនអាចហក់រួចពីសំណាញ់ច្បាប់ និងប៉ូលិសបានឡើយជនសង្ស័យឈ្មោះ ហ៑ន បូរ៉ា ហៅ ប៉ែល បន្ទាប់ពីធ្វើសកម្មភាពប្លន់ម្តងហើយម្តងទៀត

នៅខេត្តកំពង់ចាមតាំងពីឆ្នាំ២០១១ ២០១៣ ២០១៤ ២០១៥ ២០១៦ និងឆ្នាំ២០១៧ហើយភាពព្រហើនរបស់គេបានជំរុញមកធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅនៅចំណុចភូមិឡូ២៧ ឃុំប្រធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំនាពេលថ្មីៗនេះ រួចរត់គេចខ្លួនបាត់ដោយមិនដឹងទៅសម្ងំលាក់ខ្លួននៅឯណា ។

បន្ទាប់មកគេក៏គេច និងសម្ងំលាក់ខ្លួនមិនដឹងទៅទីណា….នគរបាលជំនាញព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការចង្អុលបញ្ជារបស់លោកឩត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ តាមវិធានសម្ងាត់ផង ចំហរផង និងមានការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឩត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទូលផែនព្រហ្មទណ្ឌ , លោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិព្រហ្មទណ្ឌកំរឹតធ្ងន់ និងសហការីជំនាញៗរបស់គាត់ បានតាមប្រមាញ់និងចាប់បានជននេះនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ ខណៈគេកំពុងសម្ងំលាក់ខ្លួននៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

*ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណ ចំពោះពលរដ្ឋល្អដែលបានរាយការពីគោលដៅលាក់ខ្លួនរបស់ជននេះ និង ជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន។ *ពិសេសក៏សូមថ្លែងអំណរគុណ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី លោកអធិការស្រុកកែវសីមា និងសហការីដ៏សកម្មរបស់គាត់ ដែលបានជួយសហការចាប់ជននេះដូចលទ្ធផលដែលបានជម្រាបជូនខាងលើ…។

សូមបញ្ជាក់ថា ៖ មេចោរប្លន់ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួននេះ មានឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពងចាម និងលំនៅឋានបច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រកាសឲ្យសាធារណជន និងប្រជាពលរដ្ឋគ្រប់ទិសទិ សហការផ្ដល់ព័ត៌មាន អំពីមេចោរប្លន់ម្នាក់ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនរហូតដល់ទៅ ០៣ ដីកា ហើយបើសិនជាចាប់ឃាត់ខ្លួនមេចោររូបនោះបាន លោកនឹងផ្ដល់ជូននូវរង្វាន់ចំនួន២លានរៀលផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ