ព្រឹតិ្តការណ៍ថ្មីៗ

ចុះពិនិត្យនឹងធ្វើការវាស់វែងកំណាត់ឈើ របស់ក្រុមហ៊ុន ដួង ស្រួច គ្រុប

10 ខែ មុន 129 តូ សុផល

មណ្ឌលគិរី៖ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៅទីតាំងប្រមូលឈើរបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប នៅថ្ងៃទី២៤ មករា ២០១៨

តំណាងអយ្យការសាលាដំបូងខេត្តបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនឹងធ្វើការវាស់វែងកំណាត់ឈើ ដែលបានរឹបអូសពីសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុនមួយនេះ។

ព្រះរាជអាជ្ញារងលោក ម៉ម វណ្ណដា តំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយមានប្រតិបត្តិការចុះចាប់បង្ក្រាបជនជាតិវៀតណាម ដែលត្រូវបានក្រុមហ៊ុន ដួង ស្រួច ជួលឲ្យឈូសឆាយដីព្រៃ នឹងកាប់ឈើក្នុងដែនជម្រកសត្វព្រៃ ស្ថិតនៅភូមិពូរាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីថ្ងៃទី១០ មករា ២០១៨ នឹងបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដាក់ពន្ឋនាគារខេត្ត។

លោកព្រះរាជអាជ្ញារងបានបន្តថា ជំនាញបានធ្វើការវាស់វែង និងរាប់ចំនួនឈើ កាលពីព្រឹកថ្ងៃទី២៤ មករា ជាលទ្ធផលមានឈើចម្រុះ ចំនួន៧៦៣ដើម (មិនទាន់គណនាម៉ែត្រគូបនៅឡើយ) ។

ចំពោះចំណាត់ការទាក់ទិនករណីខាងលើ តើក្រុមហ៊ុននឹងប្រឈមមុខច្បាប់អ្វីខ្លះ? ហើយក្រុមហ៊ុននឹងទទួលខុសត្រូវបែបណា ខណៈដែលមានជនជាតិវៀតណាមចូលទៅកាប់ឈើបែបនេះ? ត្រូវបានលោកព្រះរាជអាជ្ញារងបញ្ជាក់ថា សំណុំរឿងកំពុងស្ថិននៅក្នុងដំណាក់ការស៊ើបសួររបស់ ចៅក្រមស៊ើបសួរនៅឡើយ មិនទាន់អាចកំណត់បានទេ ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីខាងលើនេះ លោកមិនដឹងថា តើក្រុមហ៊ុនមានច្បាប់កម្រិតណានោះទេ។តែដោយផ្អែកលើជំនាញរបស់លោក ត្រូវតែឃាត់ព្រោះបើតាមអ្វីដែលលោកដឹង សកម្មភាពក្រុមហ៊ុនខាងលើគឺផ្ទុយពីច្បាប់ច្រើនជាងត្រូវច្បាប់។

 

នៅថ្ងៃទី២៤ មករា ២០១៨ qq

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!