ព្រឹតិ្តការណ៍ថ្មីៗ

ហាងកាហ្វេ ដូងប្រេង នឹងបើកដំណើរការលក់អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចក្នុងពេលឆាប់ៗនេះហើយ

7 ខែ មុន 84 តូ សុផល

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ

បានអញ្ជើញចូលមកភ្លក់រស់ជាតិកាហ្វេ នៅហាងកាហ្វេ ដូងប្រេង និងពិនិត្យពីដំណើរការលក់ជូនដល់អតិថិជនផងដែរ។

អ្នកដែលនិយមពិសារកាហ្វេនៅទីនេះ ពួកគាត់ម្នាក់ៗសុទ្ធតែមានការសប្បាយរិករាយយ៉ាងខ្លាំង ដែលមានហាងកាហ្វេ ដ៏មានឱជារស់ឈ្ងុយឆ្ងាញ់នៅទីនេះ ហើយទីកន្លែងប្រកបដោយផាសុខភាព មានកន្លែងចតរថយន្តធំទូលាយ មានសួនច្បារដ៏ស្រស់ស្អាត ហើយសំខាន់បំផុតនោះគឺមានទូរ ATM នៅទីនេះទៀត ពិតជាមានភាពងាយស្រួលក្នុងការដកប្រាក់ ដែលមិនចាំបាច់ត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រ ទៅដកលុយ អាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងជាញឹកញាប់ដូចមុនៗឡើយ។

ហាងកាហ្វេ ដូងប្រេងនេះនឹងបើកដំណើរការលក់អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចជូនដល់អតិថិជនប្រកបដោយអនាម័យ និងឱជារសឈ្ងុយឆ្ងាញ់ពិសារ ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់បង្គោលគីឡូម៉ែត្រលេខ១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ