ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ចុះពិនិត្យទីតាំង សម្រាប់ប្រារព្ធពិធីបុណ្យមាឃបូជា និងទីតាំងទីលានកីឡដ្ឋានខេត្តកំពត

3 ខែ មុន 108 តូ សុផល

កំពត៖ នារសៀលថ្ងៃព្រហស្បតិ៩ កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងលោក ស៊ុក សារ៉ាដ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកប្រធានមន្ទីរអប់រំខេត្ត លោកនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកអភិបាលរងក្រុងកំពត និងមន្រ្តីពាក់ព័ន្ធ បានចុះទៅពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធី បុណ្យមាឃបូជា ដែលគ្រោងធ្វេីនៅថ្ងៃពុធ ១៥កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ នៅទីសក្ការ:ដេីមពោធិសួនច្បារខេត្តកំពត។ ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យ ស្ថានភាពទីលានកីឡាដ្ឋានខេត្តកំពត ដែលបានខិតខំរៀបចំសោភណ្ឌភាព កន្លងមក ដេីម្បីមានជាមូលដ្ឋាន សម្រាប់ធ្វេីការកសាង និងអភិវឌ្ឍបន្ថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ