ព្រឹតិ្តការណ៍ថ្មីៗ

ឃាតករស្រីស្អាត ចាក់សម្លាប់គូកំណាន់ប្លន់យកទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចចាប់បានហើយ

8 ខែ មុន 976 tnn_admin

ព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយនគរបាលស្រុកអង្គស្នួល ចាប់បានឃាតករដៃឆៅស្រីស្អាតចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរ បានហើយ បន្ទាប់ពីបើកយុទ្ធនាការអស់រយះពេល០៤ថ្ងៃ។

 

សូមរំលឹកថា បុរស​ម្នាក់​ដែល​ជា​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ ត្រូវ​បាន​ស្រី​ស្នេហ៍​​ចាក់​សម្លាប់​ចំនួន​១៧​កាំបិត​ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេ​​ចូល​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ​។​ហេតុ​​ការ​ណ៍​នេះ ​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង០​៦​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​មករា  ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។ ​​ករណីនេះ មិន​មាន​នរណា​ម្នាក់​​ដឹងពី​ទំនាស់​​នេះឡើយ ​ទើប​ឈាន​ដល់​ការ​ចាក់​សម្លាប់​​បែប​នេះ ​ហើយគេបាន​​ស្ត្រី​ដៃដល់​​​ជិះ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​​​គេចខ្លួន​បាត់​​​តែ​​ម្ដង​។

បុរស​​ដែលស្លាប់​ឈ្មោះ​នួន សុភាព ​អាយុ​៥៨​ឆ្នាំ ​មានរបរ​បើកហាង​កោស​ជប់​ និង​ម៉ាស្សា ហើយក៏​​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន​ផង​ដែរ ​​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

 

ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​,​ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ,​បាតដៃ​ខាងឆ្វេង​,​និង​ភ្លៅ​ស្ដាំ​ ។​ ម្យ៉ាងទៀត​ករណី​នេះ​នៅ​មិន​ទាន់​ដឹង​ថា ជា​អំពើ​ប្លន់​សម្លាប់​ឬ​ក៏​ជា​រឿង​គំនុំ​នៅឡើយ​ទេ ប៉ុន្តែ​ឃាតករ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ទៅ​បាត់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​នឹង​កន្លែង​កើតហេតុ​នគរបាល​បាន​ប្រទះ​ឃើញ​មាន ភួយ​ព​ណ៍​ផ្កាឈូក​១,​កន្សែង​ព​ណ៍​ក្រហម​ប្រឡាក់​ដោយ​ឈាម​១,​ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជន​រង​គ្រោះ​១,​កំរាលពូក​ព​ណ៍​ផ្កាឈូក​ប្រឡាក់​ដោយ​ឈាម​១,​ខោ​លី​អូរ​ព​ណ៍​ក្រហម​នៅ​លើ​ពូក​ផ្នែក​ចុងជើង​១,​វ៉ែនតា​ខ្មៅ​១, ស្រោមអនាម័យ​មិន​ទាន់​ប្រើ​២,​ច្រាស់​ដុសធ្មេញ​មិន​ទាន់​ប្រើ​២, សាប៊ូ​២​ដុំ​,​ទឹក​សុទ្ធ​១​ដប​,​ជើងមាន់​ឆ្អិន​១​កញ្ចប់​. ,​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ,​ខោជើងវែង​ព​ណ៍​ត្រេ​អី​១, អាវយឺត​ដៃ​វែង​ព​ណ៍​សលាយ​ខ្មៅ​និង​ខៀវ​១,​អាវ​យឺ​វាល​ឃ្លៀ​ក​ព​ណ៍​ខ្មៅ​១ ,​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ព​ណ៍​ខ្មៅ , មួក​សុ​វត្ថ​ភាព​១,​ខ្សែ​ក​១​ខ្សែ​,​កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

បុរស​ម្នាក់​ឈ្មោះ​ចែ​ម ប៊ុ​ន​ធី អាយុ​៣៤​ឆ្នាំ​មុខរបរ​ជា​អ្នក​មើល​ការ​ខុស​ត្រូវផ្ទះសំណាក់​ខាងលើ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​ប្រាប់​នគរបាល​ថា កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ​មករាថ្ងៃ​ដដែល ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៧ ​ព​ណខ្មៅ មិន​ចាំ​ស្លាក​លេខ​ដឹក​ស្រី​ស្នេហ៍​ម្នាក់​នោះ ​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​នេះ​។​ ពេល​នោះ ​ខ្លួន​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់ ​បាន​ឲ្យ​គាត់​ទាំង​២​នាក់​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​លេខ​១១​នោះ ហើយ​ក្រោយមក​ទៀត​មិន​បានដឹង​ថា ​អ្នក​ទាំង​២​នាក់​នេះ​មាន​ទំនាស់​អ្វី​ជាមួយ​គ្នា​នោះ​ឡើយ ​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​ម៉ោង​១​និង​៤៣​នាទី​ ក៏បានឃើញ​ស្រី​ស្នេហ៍​ជន​រង​គ្រោះ​នោះ​ចេញ​មក​ក្រៅ​រួច​ទៅ​អង្គុយ​លើ​ម៉ូតូ​របស់​បុរស​រង​គ្រោះ​ និង​ឮនិយាយ​ទូរស័ព្ទ​ថា​ «ម៉េច​អត់​ស្គាល់​កន្លែង​នឹង​ទេ​ឬ​ ចាំ​ខ្ញុំ​ចេញ​ទៅ​យក?» ប៉ុន្តែ​មិនដឹង​ថា ​ស្ត្រី​នេះ​ខ​ល​មែនទែន ​ឬ​គ្រាន់តែ​ធ្វើ​ខ​​ល​ឡើយ​  ។បន្ទាប់​មក ​ក៏​បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​ស្រមោល​មិនឃើញ​ត្រឡប់​មក​វិញ​ឡើយ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ