ព្រឹតិ្តការណ៍ថ្មីៗ

ទីក្រុងមានសោភ័ណ្ឌភាព អនាម័យ និងសណ្តាប់ធ្នាប់ល្អ ជាចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត

6 ខែ មុន 89 តូ សុផល

កំពត៖ នារសៀលថ្ងៃពុធ​ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៨

​ ​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​ នៃគណ:អភិបាល ខេត្តកំពត​ បានអញ្ជើញ លោក លោកស្រីគណៈអភិបាល នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះរដ្ឋបាល និងលោកចៅសង្កាត់ ទូទាំងក្រុងកំពត ដេីម្បីចូលរួមក្នុង កិច្ចប្រជុំ​ ពិនិត្យនិង ជម្រុញការរៀបចំ សោភ័ណ្ឌភាព​ សណ្តាប់ធ្នាប់ នៅក្នុងទីតាំងភូមិសាស្ត្រនា ទឹកដីក្រុងកំពត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏លេីកឡេីង អំពីរបៀបរៀបចំ ការអភិវឌ្ឍន៏​ទីក្រុង ឱ្យសីុវីល័យ រីកចម្រេីន មានសណ្តាប់ធ្នាប់ របៀបរៀបរយ ដេីម្បីទាក់ទាញ ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ នៅលេីទឹកដីដ៏ស្រស់ផូផង់នៃខេត្តរបស់យេីង ដោយជម្រុញឱ្យមានការរៀបចំ សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ​ តាមដងផ្លូវ និងនៅតាមផ្សារនានាក្នុងក្រុង និងសង្កាត់ ដេីម្បីកាត់បន្ថយនូវ ការរាំងស្ទះចរាចរណ៏ក្នុងពិធីបុណ្យទាន ត្រូវចូលរួមរក្សាឱ្យបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ និង សណ្តាប់ធ្នាប់សារណៈ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទីក្រុងកំពតជាបេះដូងរបស់ខេត្តកំពត ទីក្រុងមានសោភ័ណ្ឌភាព អនាម័យល្អ និងអភិវឌ្ឍជាចំណែកចូលរួមយ៉ាងសំខាន់ ក្នុងការលេីកកម្ពស់ការអភិវឌ្ឍខេត្តកំពត។ឯកឧត្តមបានសំណូមពរដល់មន្រ្តីក្នុងសាលាក្រុង និងថ្នាក់មូលដ្ឋានត្រូវខិតខំឱ្យអស់ពីសមត្ថភាពបំពេញតួនាទី ភារកិច្ច មានសាគ្គីភាពផ្ទៃក្នុង កសាងស្នាដៃជូនជាតិ មាតុភូមិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ