ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យា​ល័យ​ទួលស្វាយព្រៃម្នាក់ និងជនសសង្ស័យម្នាក់ទៀត ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន ករណីឆក់តាមដងផ្លូវ

5 ខែ មុន 782 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់  ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកអាយផេត០១គ្រឿង) ។
កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤-០១-២០១៨ វេលាម៉ោង២០ និង០០នាទី នៅចំណុចមុខហាងកាហ្វេ និងក្លឹបហាត់ប្រាណ វិចទ័រ​ ផ្លូវលេខ ២៤បេតេ ភូមិ សន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ប្រាប់អោយដឹងថា ជនសង្ស័យទី១ ឈ្មោះ នី សុវណ្ណា ហៅ សំណាង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះគ្មាន​លេខ ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សថ្នាក់ទី8C2 វិទ្យាល័យទួលស្វាយព្រៃ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម) ។

​ជនសង្ស័យទី២ ឈ្មោះ ភួង ចន្ថា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះគ្មាន​លេខ ផ្លូវលេខ៤៩​បេតេ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពន់ទី១​ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សថ្នាក់ទី10B2 វិទ្យា​ល័យ​ទួលស្វាយព្រៃ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម) ។

ជនរងគ្រោះ ឈ្មោះ តេនីហ្សា ខូលីនស៍ផូសត៍ (TANISA COLLIN POST) ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ អូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ N9408081 មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ទីលំ​នៅ​ផ្ទះលេខ​២២ ផ្លូវលេខ២៤បេតេ ភូមិ ភូមិ សន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ អាយផេត០១គ្រឿងម៉ាកអ៊ែរធូ ពណ៍ផ្ទៃមេឃ (របស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ លេខតួ+លេខម៉ាស៊ីន 8905779 ពាក់ស្លាកលេខភ្នំពេញ 1AC1927 (របស់ជន​សង្ស័យ​ជិះធ្វើសកម្មភាព) ។

​ប្រភពអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ តេនីហ្សា ខូលីនស៍ផូសត៍ (TANISA COLLIN POST) និងមិត្តភក្កិស្រីម្នាក់ទៀត បានដើរចេញពីផ្ទះដើម្បីទៅផឹកកាហ្វេរ នៅហាងការហ្វេនិងក្លឹបហាត់ប្រាណវិចទ័រ ស្ថិតនៅផ្លូវលេខ ២៤បេតេ ភូមិ សន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ (ដែលនៅក្បែរផ្ទះ) ដោយជន រងគ្រោះឈ្មោះ តេនីហ្សា ខូលីនស៍ផូសត៍ បានដើរកាន់ចុចអាយផេតនៅតាមផ្លូវ ហើយនៅពេលដើរមកដលមុខ​ហាងការហ្វេនិងក្លឹបហាត់ប្រាណវិចទ័រ ស្រាប់តែមានជនសង្ស័យ០២នាក់ឈ្មោះ ភួង ចន្ថា និង ឈ្មោះ នី សុវណ្ណា ហៅ សំណាង បានជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AC1927 (ដោយជនសង្ស័យឈ្មោះ ភួង ចន្ថា ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ នី សុវណ្ណា អ្នកអង្គុយខាងក្រោយ) បានធ្វើសកម្មភាពឆក់យកម៉ាស៊ីនអាយផេតរបស់ជនរងគ្រោះឈ្មោះ តេនីហ្សា ខូលីនស៍ផូសត៍ ហើយជនសង្ស័យ ទាំង០២នាក់បានបើកម៉ូតូជិះគេចខ្លួនបានបន្តិចក៏ដួលម៉ូតូ ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បាន​មក​ដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ ភួង ចន្ថា និង ឈ្មោះ នី សុវណ្ណា យក មកសាកសួរនៅស្នាក់ការ នគរបាលប៉ុស្តិ៍បឹងទំពន់ទី១តែម្តង។

​*បច្ចុប្បន្នជនសង្ស័យឈ្មោះ ភួង ចន្ថា និង ឈ្មោះ នី សុវណ្ណា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ