ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់កាបូបប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូតាមដងផ្លូវ

9 ខែ មុន 192 តូ សុផល

ខេត្តព្រះសីហនុ ៖ នៅអង្គារ៍៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីស្ថិតនៅចំណុចផ្លូវកែង ក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ ) មួយកើតឡើង បង្កឡើងពីសំណាក់ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១នាក់ បានជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ធ្វើសកម្មភាពឆក់ជនរងគ្រោះ​​កំពុងជិះម៉ូតូមួយគ្រឿង គ្នា២នាក់ ដោយជនរងគ្រោះអង្គុយពីខាងក្រោយ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មាននេះ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​​ បានចង្អុលដឹកនាំ បញ្ជាឲ្យកម្លាំងជំនាញបើកការសើុបអង្កេត ចាប់ ខ្លួនជនសង្ស័យឲ្យបាន ។ ​

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យបាន ឈ្មោះ លី ប្រាថ្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ សុន ធា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពុងត្រាច ខេត្តកំពត ។
សម្ភារៈបាត់បង់៖  កាបូប ១ ពណ៌ខៀវ ខ្សែកមាស ៣ខ្សែ ស្មើ ៣ដំឡឹង  និងលុយ ៦,៥០០,០០០ រៀល ។

វត្ថុតាងចាប់យកបាន ៖ លុយ ២,០០០,០០០ រៀល ( ពីរលានរៀល ) ខ្សែកលោហៈធាតុ ពណ៌លឿង ២ខ្សែ (ពីរខ្សែ) ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ ១B-៨៦៥៤ “ ដោះទុកក្រោមកែបម៉ូតូ “( មធ្យោបាយធ្វើសកម្មភាព ) ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ