ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់និងស្ត្រីម្នាក់ត្រូវបានចៅក្រមសើុបសួរចេញដីការឃុំខ្លួន ពីបទ:បើកល្បែងសីុសង

2 ឆ្នាំ មុន 5 តូ សុផល

កំពង់ចាម ៖ បុរសម្នាក់និងស្ត្រីម្នាក់ត្រូវបានចៅក្រមសើុបសួរចេញដីការឃុំខ្លួនកាលពីថ្ងៃទី ២៥ ខែ ឧសភាឆ្នាំ២០១៦ លោក ប៉ុក សុវណ្ណមុនី្ន ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកា លេខ៣៣៩នឹង ៣៤០បង្គាប់ អោយឃុំខ្លួនបុរសម្នាក់ឈ្មោះ ហ៑ា សុខជាន ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅសព្វថ្ងៃ ភូមិពង្រ ឃុំរកាគយ ស្រុក កងមាស ខេត្តកំពង់ចាម និងស្ត្រីម្នាក់ ឈ្មោះ លី អាយហ័ង អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ពីបទ:បើកល្បែងសីុសងនិងចាត់ចែងភ្នាក់ងារល្បែងសីុសង កន្ទុយលេខ(ឆ្នោតវៀតណាមដាក់លុយ) តាមមាត្រា៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងសីុសង និងយោងលើមាត្រា ២០៣ មាត្រា២០៤ មាត្រា ២០៥ និងមាត្រា ២០៦ នៃក្រម និតិវិធីព្រហ្មទណ្ឌ ។


គួររំលឹកផងដែរថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង៧ ព្រឹកកម្លាំងក្រុមការងារ របស់ស្នងការដ្ឋាននគរបាល ខេត្ត កំពង់ចាម ចុះជួយស្រុកស្រីសន្ធរ និងស្រុកកោះសូទិន បានសហការចុះបង្ក្រាបល្បែងសីុសងខុសច្បាប់(បើក និងចាត់ចែងលក់កន្ទុយ លេខឆ្នោតវៀតណាមដាក់លុយ) មួយកន្លែង ស្ថិតនៅចំនុច តាមផ្លូវស្ថិតនៅភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយឃាត់ខ្លួនមនុស្សបាន២នាក់ បុរសម្នាក់ និងស្ត្រីម្នាក់ ដកហូតបាន វត្ថុតាងរួមមាន
ប្រាក់រៀលចំនួន ១,៥៣៩,០០០ រៀល ។ ក្រដាស់កត់កន្ទុយលេខឆ្នោតមួយចំនួន២៤សន្លឹក ។  ម៉ូតូសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ចំនួន ០១គ្រឿង ។ ទូរស័ព្ទណូគា (ចុចពិល)ចំនួន ០១គ្រឿង ។


បច្ចុប្បន្នជនជាប់ចោទទាំង ០២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦៕

13244759_631341020354937_3406177481108257031_n 13256525_631340927021613_149397014375326156_n 13260137_631341070354932_5605399943375965126_n

11872305_10153513108267508_7760316066293043812_o

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ