ព្រឹតិ្តការណ៍ថ្មីៗ

ឆ្នាំ២០១៨ ត្រូវរឹតបណ្តឹងការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដោយយកចិត្តទុកដាក់បំផុត បញ្ហាសុខទុក្ខរបស់ពលរដ្ឋត្រូវតាមដានបង្ក្រាបចោរលួច ឆក់ ប្លន់ ធានាឲ្យបានសន្តិសុខ និងសុវត្តិភាពតាមមូលដ្ឋាន

3 ខែ មុន 245 តូ សុផល

កំពង់ស្ពឺ៖ ការលើកឡើងទាក់ទងនិងការងារ បង្ការ បង្ក្រាប និងសង្រ្គោះ របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

បានធ្វើឡើងព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ បានការអញ្ជើញពី លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី មេបញ្ជាការរង នាយទាហាន នាទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ។ 

ក្នុងឪកាសនោះក៏មានការបំពាក់នៅគ្រឿងឥស្សរយស លិខិតសសើរ បំពាក់ឋាន្តរស័ក្ក ជូននាយទាហាន នាយទាហានរង ចំនួន៦១រូប ដែលបំពេញភារកិច្ចទទួលបានស្នាដៃ ក្នងនោះដែរក៏បានប្រកាសជាផ្លូវការចូលកាន់តំណែងបញ្ជាការរងចំនួន ០២រូបផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ឆ្នាំ២០១៧កន្លងទៅការងារ បង្ការ បង្ក្រាប សង្គ្រោះតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខបានរក្សាសន្តិសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋបានប្រសើរ ជាពិសេសរាល់ការបង្ក្រាបការជួញដូរគ្រឿងញៀន បញ្ហាចោរកម្ម លួច ឆក់ ប្លន់ មានការថយចុះគួរឲ្យកក់សម្គាល់ ។

លោកមេបញ្ជាការបានបន្តថា ឆ្នាំ២០១៨បណ្តាកម្លាំងតាមមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវរឹតបន្តឹង ការស្រាវជ្រាវបង្ក្រាបឲ្យខានតែបានរាល់ការជួញដូរ ការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិ ។ បន្តស្វែងរកប្រភពក្រុមឈ្មួញដែលសម្ងំក្នុងព្រៃលបលួចកាប់បំផ្លាញយ៉ាងអនាធិបតេយ្យធនធានធម្មជាតិ និងត្រូវចាប់បញ្ជូនក្រុមឈ្មួញទាំងនោះមកកាន់ស្ថាប័នច្បាប់ដើម្បីចាត់ការឲ្យមានការរាងចាល ។

លោកមេបញ្ជាការបានលើកឡើងទៀតថា បញ្ហាគ្រឿងញៀនតាមមូលដ្ឋានក៏ត្រូវស្រាវជ្រាវបង្រាបឲ្យខានតែបានដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ