ព្រឹតិ្តការណ៍ថ្មីៗ

រុះរោងការ ជ្រកក្រោមស្លាក ភ្ជាប់ពាក្យរវាងនារីខ្មែរ ជាមួយជនបរទេសសញ្ជាតិកូរ៉េ នៅមុខកំពូល

5 ខែ មុន 865 តូ សុផល

ខេត្តកណ្តាល៖  នៅថ្ងៃពុធ៨កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែ មករា គ.ស២០១៨: ស្តីពីការចុះត្រួតពិនិត្យពិធីការរៀបអាពាហ៍ ពិពាហ៍ដោយជ្រកក្រោមស្លាក ភ្ជាប់ពាក្យរវាងនារីខ្មែរជាមួយជនបរទេសសញ្ជាតិកូរ៉េ ។ក្រោយពីទទួលបាន ព័ត៌មានសមត្ថកិច្ចមូលដ្ឋាន និង មានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនអន្តោប្រវេសន៍រួចមក) កម្លាំងការិយាល័យស៊ើបអង្កេត និង អនុវត្ត នីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជា មួយកម្លាំងផ្នែកសន្តិសុខ នៃអធិការនគរបាលស្រុកមុខកំពូល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកដំបង ចុះធ្វើការត្រួតពិនិត្យដោយអញ្ជើញសមុីខ្លួនទាំងសងខាងមកធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចដូចទៅ៖

កូនក្រមុំឈ្មោះ ចាន់ ដានី ភេទស្រី កើតឆ្នាំ១៩៩០ កាន់អត្តសញ្ញាណប័ណ្ណលេខ:០២០៨១៦១៥៣ មុខរបរពលករ វិចខ្ចប់ (នៅប្រទេសកូរ៉េ) កូនកម្លោះឈ្មោះ LEE SEOK WOO ភេទប្រុស កើតឆ្នាំ១៩៦៣ កាន់លិខិតឆ្លងដែនលេខ: M៩៨៥០៥៧០៨ សុពល ភាពលិខិតឆ្លងដែនដល់ឆ្នាំ២០ ២៧ មានទិដ្ឋាការលេខ: TI ១៤២១៨៩៥៣ ចូលមកកម្ពុជាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

ក្រោយពីធ្វើការត្រួតពិនិ ត្យ និងពន្យល់ច្បាប់ស្ដីពីការរៀបអាពាហ៏ពិពាហ៏រវាងជនបរ ទេស និង ពលរដ្ឋកម្ពុជា រួចមក សមុីខ្លួនទាំងសងខាងបានយល់ អំពីច្បាប់និងឯកភាពបញ្ឈប់ សកម្មភាពខាងលើជាស្ថាបពរ នៅវេលាម៉ោង១១:០០នាទី នាថ្ងៃខែឆ្នាំដដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ