ព្រឹតិ្តការណ៍ថ្មីៗ

លោក នុត ពុធដារ៉ា ៖ មន្ត្រីរាជការសាធារណៈទាំងអស់ ត្រូវ “ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យបាល និងវះកាត់”

1 ឆ្នាំ មុន 114 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០១៨

លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះជំនាញនានា ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។

លោកអភិបាលបានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជ៖

ការងារអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ត្រូវបន្តធ្វើវេទិកាសាធារណៈឲ្យបានជាប់ជាប្រចាំ និងយកចិត្តទុកដាក់បង្កា និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសលួចឆក់ប្លន់ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន។

យកចិត្តទុកដាក់ការងារអនាម័យបរិស្ថាន តាមដងផ្លូវ និងធ្វើការផាកពិន័យតាមផ្លុវច្បាប់ចំពោះការចោលសំរាមពាសវាលពាសកាល បន្តពង្រឹងការអនុវត្តការងារបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ មន្ត្រីរាជការសាធារណៈទាំងអស់ ត្រូវអនុវត្តអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា គឺ “ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យបាល និងវះកាត់”។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!