ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

1 ឆ្នាំ មុន 845 tnn_admin

បាត់ដំបង៖រថយន្តហុីណូបុកម៉ូតូCLICKបណ្តាលអោយយុជវជនម្នាក់ឈ្មោះយូ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំបាក់ដៃឆ្វេងនិងអ្នករួមដំណេីរឈ្មោះវណ្ណា ភេទស្រី អាយុ៣៤ឆ្នាំបាក់ជេីងឆ្វេងជនរងគ្រោះទាំងពីនាក់រស់នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកេីតហេតុមានរថយន្តធំម៉ាកហុីណូបេីកបរក្នុងទិសដៅពីកេីតទៅលិច ចំណែកម៉ូតូរងគ្រោះបេីកបរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចខាងលេីក៍ត្រូវរថយន្តបុកបណ្តាលអោយរងរបួសធ្ងន់ទាំងព្រឹក។

ក្រោយពេលកេីតហេតុនគរបាលស្រុកភ្នំព្រឹកបានបញ្ជូនជនរងគ្រោះទាំងពីរទៅសង្គ្រោះមន្ទីរស្រុកសំពៅលូនចំណែករយន្តនិងម៉ូតូត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹករងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!