ព្រឹតិ្តការណ៍ថ្មីៗ

កំហុសអ្នកណា! ជនសង្ស័យប្លន់ម៉ូតូចងកសម្លាប់ខ្លួន​ ក្នុងអធិការដ្ឋានក្រុងប៉ោយប៉ែត

1 ឆ្នាំ មុន 1199 tnn_admin

ក្រុងប៉ោយប៉ែត៖ ជនសង្ស័យម្នាក់បានចងករសម្លាប់ខ្លួនក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ច បានតាមចាប់ខ្លួនយកមកឃុំឃាំងនៅក្នុងអធិការដ្ឋានមួយនេះ កាលពី​ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្នុងចន្លោះម៉ោងដែលមន្ត្រីនគរបាលហូបបាយ។ ពិតជាពិបាកដែរក្នុងការតាមប្រមាញ់ជនសង្ស័យដែលប្លន់ម៉ូតូបាន តែជាការងាយស្រួលទៅវិញដោយមិនបានមើលជនសង្ស័យអោយស្រួលបួល បណ្តោយអោយធំក្លិនស្អុយក្នុងអធិការដ្ឋាននគរបាលទៅវិញ។កំហុសអ្នកណា មេដឹកនាំអង្គភាពជាអ្នកអប់រំកូនចៅ ឬកូនចៅជាអ្នកទទួលខុសត្រូវ?ជាការធ្វេសប្រហេសក្នុងភាពទទួលខុសត្រូវ។ អធិការ ក្រុងប៉ោយប៉ែត រូបនេះលោកធិន ស៊ិនដេត មិនបានឆ្លើយតបអ្វីទាំងអស់ក្នុងរឿងនេះ។

សូមបញ្ជាក់ថាជនសង្ស័យបានប្លន់ម៉ូតូសិស្សសាលាម្នាក់កាលពី ថ្ងៃទី២១មករាឆ្នាំ២០១៨ វេលាម៉ោង១២និង៤០នាទីរសៀល ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកវេវ ពាក់អាវពណ៌ខ្មៅដៃវែង ខោខ្លីក្រោមជង្គង់ ពាក់មួកឃ្លប់ពណ៌ខ្មៅ ក្នុងទិសខាងជើងទៅទិសខាងត្បូងស្របទិសគ្នា ជាមួយជនរងគ្រោះឈ្មោះ ប៉ាល់ សុថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លុះមកដល់ចំនុចខាងជើងភោជនីយ៍ដ្ឋាននាគទិព្វ២ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ជនសង្ស័យបានជិះហួសម៉ូតូជនរងគ្រោះបានប្រហែល១០ម៉ែត្រ ក៏ត្រឡប់បកក្រោយមកវិញធាក់ម៉ូតូជនរងគ្រោះដែលកំពុងជិះបណ្តាលអោយដួល ហើយ ក៏ប្លន់យកម៉ូតូជនរងគ្រោះម៉ាកZoomer X ពណ៌ទឹកក្រូចលាយខ្មៅ សេរី២០១៥ ជិះគេចខ្លួនបាត់ ចំនែកម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពទុកចោលនៅនឹងចំណុចកើតហេតុ៕

លុះមកដល់វេលាម៉ោង៨នឹង២៣នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបកំលាំងសមត្ថកិច្ចស្រាវជ្រាវចាប់មុខសញ្ញាបាន នៅចំណុចបរិវេណការស៊ីហ្គោឌិននៅនឹងកន្លែងផ្ញើម៉ូតូ ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោប៉ែត ក្រុងក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកអធិការរដ្ឋានដើម្បីសួរនាំ ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធាក់យកម៉ូតូពីជនរងគ្រោះពិតមែន  តែបច្ចុប្បន្នជនសង្ស័យបានស្លាប់បាត់ទៅហើយនៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយចងករ សម្លាប់ខ្លួនតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!