ព្រឹតិ្តការណ៍ថ្មីៗ

ធ្វេសប្រហែសតែបន្តិចធ្វើឲ្យក្មេងប្រុស២នាក់(ម្នាក់អាយុ១២ខែ និងម្នាក់ទៀតអាយុ១៤ខែ បានលង់ទឹកស្លាប់)ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា

5 ខែ មុន 590 តូ សុផល

ខេត្តតាកែវ៖ក្មេងប្រុសចំនួន២នាក់ ដែលម្នាក់អាយុទើបតែ១៤ខែនិងម្នាក់ទៀតអាយុ១២ខែ ដែលឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ

ហើយបានទុកកូនអោយនៅជាមួយយាយហើយនឹងតា បានលង់ទឹកត្រពាំងនៅខាងក្រោយផ្ទះបណ្តាលឲ្យស្លាប់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៨ ស្ថិតនៅត្រពាំងទឹកក្បែផ្ទះជនរងគ្រោះ នៅក្នុងភូមិក្រាំងរោង ឃំុធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ក្មេងប្រុសរងគ្រោះឈ្មោះថាច់​ រតនៈ ភេទប្រុស អាយុ១៤ខែ រស់នៅជាមួយយាយហើយនិងតា ដែលមានឈ្មោះហេង រ៉េត អាយុ៦០ឆ្នាំនិងឈ្មោះអ៊ុយ វណ្ណា អាយុ៦០ឆ្នាំរស់នៅភូមិឃំុកើតហេតុខាងលើ ដោយឪពុកម្តាយរវល់ទៅរកស៊ីនៅប្រទេសថៃ។ចំណែក.ករណីទី០២ បានកើតឡើងកាលពីវេលាម៉ោង១៥:00នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរតាសេក ឃំុអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។ក្មេងរងគ្រោះឈ្មោះយ៉ន វណ្ណរាជ ភេទប្រុស អាយុ១២ខែ សព្វថ្ងៃរស់នៅជាមួយតាហើយនិងយាយដោយយាយមានឈ្មោះសុត រ៉េយ អាយុ៤៧ឆ្នាំ និងជីតាឈ្មោះតូ សាម៉ៃ អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយឪពុកម្តាយរវល់ទៅរកស៊ីនៅឯប្រទេសថៃ៕

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យសព បានសន្និដ្ឋានថាជនរងគ្រោះទាំង០២នាក់ខាងលើពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។បច្ចុប្បន្នសាកសពក្មេងប្រុសទាំង០២នាក់បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងទៅតាមប្រពៃណី៕នេះគឺជាការធ្វេសប្រហែសមួយរបស់ក្រុមគ្រួសារមិនគួរមានកូនតូចៗហើយបណ្តោយអោយគ្នាដើរទៅលេងតែម្នាក់ឯងក្បែរទឹកនោះទេ។ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ