ព្រឹតិ្តការណ៍ថ្មីៗ

ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​តាកែវ

5 ខែ មុន 99 តូ សុផល

តាកែវ ៖ លោក ឡោ វីរិទ្ធិ ត្រូវ​បាន​ប្រកាស​ឱ្យ​ចូលកាន់​តំណែង​ថ្មី​ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​តាកែវ

ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម ពិត ចំណាន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​អង្គារ ៧កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ នៅ​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលា​ខេត្ត​តាកែវ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​អប់រំ​ទាំងអស់​ក្រោម​ឱវាទ​មន្ទីរ​ដែល​បាន​ខិតខំ​បម្រើ​ការងារ និង​សម្រេច​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ។ លើស​ពី​នេះ ឯកឧត្ដម​ ក៏​បាន​​ណែនាំ​និង​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​ទទួល​តំណែង​ថ្មី ក៏​ដូច​ជា​មន្ត្រី​អប់រំ​ក្រោម​ឱវាទ​ទាំង​អស់​ឲ្យ​ខិតខំ​បំពេញ​ភារកិច្ច​ក្រោម​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ