ព្រឹតិ្តការណ៍ថ្មីៗ

សិប្បកម្មដូចគ្នា! ចុះពិនិត្យ តែភ្នំពេញថ្មី គោកឃ្លាង មិនហ៊ានទៅក្បែរគេសោះ?

5 ខែ មុន 147 តូ សុផល

ភ្នំពេញ៖ សិប្បកម្មពុតដែកធ្វើឆ្អឹងពិដានមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះមកត្រួតពិនិត្យក្រោយពីមានបណ្តឹងប្រជាពលរដ្ឋចោទប្រកាន់ទៅលើសិប្បកម្មខាងលើមានសំឡេងរំខាន។កាលពីម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២៣ មករា ២០១៨នៅចំណុចផ្លូវ១៩៤៦ ក្រុម១ ពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងប្រតិបត្តការណ៍ចុះពិនិត្យដល់ទីតាំងខាងលើដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណោងអោយលោកអភិបាលខណ្ឌ លោក ម៉ុត សុវណ្ណ នាយករដ្ឋបាលខណ្ឌ
លោក យ៉ាង សំនៀង ប្រធានការិយាល័យឧស្សាហកម្មនិងសិប្បកម្មខណ្ឌ លោក លឹម កែន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួន។

ម្ចាស់សិប្បកម្មខាងលើឈ្មោះ យ៉េប សុខសាន្ត ស្នាក់នៅផ្លូវលំភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមសំដីកម្មករដែលធ្វើការក្នុងសិប្បកម្មខាងលើបានបញ្ជាក់ថាសិប្បកម្មនេះដំណើរការចាប់ពីម៉ោង០៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់និងម៉ោង១៣រសៀលដល់ម៉ោង១៧ល្ងាចទើបសំរាក។

នៅពេលអាជ្ញាធរចុះមកពិនិត្យឃើញថាដំណើរការនៃសិប្បកម្មខាងលើបង្ករសំឡេងរំខាងដល់ការរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដមែនដោយក្នុងនោះលោកអភិបាលរងបានធ្វើការ ណែនាំដល់ម្ចាស់សិប្បកម្មគួរតែរកទីតាំងថ្មីជៀសវៀងមានបណ្តឹងប្រជាពលរដ្ឋរស់នៅជុំវិញប្តឹងម្តងទៀត។

ពាក់ព័ន្ធករណីខាងលើនេះម្ចាស់សិប្បកម្មបានធ្វើការសំណូមពរដល់អាជ្ញាធរស្នើសុំការិយាល័យជំនាញចុះវាស់ផលប៉ះពាល់សំឡេងរំខាងឡើងវិញពីព្រោះពិបាករកទីតាំងថ្មី។

គួរបញ្ជាក់ថាសិប្បកម្មខាងលើបានដំណើការជាងមួយឆ្នាំមកហើយដោយកន្លងមកការពីថ្ងៃទី១៣ ខែកញ្ញា ២០១៧ មន្ត្រីជំនាញខណ្ឌសែនសុខបានចុះមកវាស់កំរិតបញ្ចេញសំឡេង
ម៉ាស៊ីនម្តងរួចមកហើយដោយបញ្ជាក់ថាសិប្បកម្មខាងលើសំឡេងលើសការកំណត់ដែលបង្ក ផលប៉ះពាល់ដល់អ្នកជិតខាង។

ដោយឡែកសិប្បកម្មស្លរដែកដែលផលរំខានរាប់ឆ្នាំមួយកន្លែងដែលរដ្ឋសំណូមដល់អាជ្ញាធរខណ្ឌសែនសុខ ចាត់ វិធានការ ដែលទីតាំងនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅជុំវិញនោះ តែគ្មានវិធានការដោះស្រាយឡើយ ថ្វីបើមានការដោះដូរអភីបាលខណ្ឌជាច្រើនរូបក៍ដោយ។

ពលរដ្ឋលាន់មាត់ថា មិនដឹងជាខ្នងធំប៉ុន្មានទេ បានជាអាចបេីកបាន យ៉ាងរលូនបែបនេះ ខណៈអាជ្ញាធរខណ្ឌចុះត្រួតពិនិត្យ តំណាងម្ចាស់សិប្បកម្ម មិនសហការ និងបានបិទទ្វារមិនអោយក្រុមសារព័ត៌មានចូល អ្នកបានចូលហាម មិនអោយថតទៀត!

ប្រភពបានបង្ហេីបប្រាប់ថា អាជ្ញាធរខណ្ឌបានត្រឹម តែចុះត្រួតពិនិត្យ តែធ្វេីតាមសំណូមពរប្រជាពលរដ្ឋមិនបាន ព្រោះលេចលឺថា គេមានច្បាប់ពីក្រុង ចុះរឿងនេះវាយ៉ាងម៉េចវិញ?

អភិបាលខណ្ឌក៍បានដូរច្រើនរូប រីឯអភិបាលក្រុងក៍បានផ្លាស់ប្តូរហើយដែរ តែបញ្ហា និងទុក្ខកង្វល់ដែលរបស់ប្រជាពលរដ្ឋពីសិប្បកម្មស្លរដែកខាងលើ រកដំណោះស្រាយ ឬច្រកចេញឃើញនៅឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ