ព្រឹតិ្តការណ៍ថ្មីៗ

កាប់ប្លន់ទៀតហើយទួលគោក!​ ជនសង្ស័យ៥នាក់ កាប់ប្លន់យកម៉ូតូ MSX ពីបុរស៣នាក់ បានសំរេចរួចជិះគេចខ្លួនបាត់

8 ខែ មុន 923 តូ សុផល

ភ្នំពេញ ៖ បុរស​បីនាក់​ ចេញ​ពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះ​ជិះ​ដល់​ពាក់កណ្តាល់ផ្លូវ​ ក៍ស្រាប់​តែ​មាន​ ជនសង្ស័យ​ ចំនួន​៥នាក់​ ជិះម៉ូតូ​ពីរ​គ្រឿង​ បាន​មក​ធ្វើ​សកម្មភាព​ កាប់​ជនរងគ្រោះ​ បណ្តាលអោយ​ រងរបួស​ ប្លន់​យក​ទៅបាត់​ ។

ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង​ ២និង​៥០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៨​ ជិត​និង​ស្តុប​ ផ្សារ​ដើម​គ​ ផ្លូវមុនីរ៉េត​ សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក​ ។ ជនរងគ្រោះ​ ជាម្ចាស់​ម៉ូតូ​ មានឈ្មោះ​ មិត្ត​ ហុសឡា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខ​របប​ បុគ្គលិក​ ហាង​ស្នាក់នៅ​ ផ្ទះជួល​ភូមិ​ទួល​ពង្រ​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​ពោធ៍សែនជ័យ​ ។ ហើយ​ម៉ូតូ​របស់​ ជនរងគ្រោះ​ ដែល​ជនសង្ស័យ​កាប់​ប្លន់​យក​ទៅ​ មាន​ MSX ពណ៌ក្រហម​ ពាក់​ស្លាក់លេខ​ 1671 ។

តាម​សម្តី​ជន​រងគ្រោះ​ បាន​អោយដឹង​ថា​ មុន​ពេលកើតហេតុ​ ពួក​បីនាក់​ បានជិះម៉ូតូ​ ម៉ាក់​MSX ចេញ​ពី​ធ្វើការ​ វិញ​នៅ​ម្តុំ​កោះពេជ្រ​ គោលបំណង​ទៅ​ជួល​ផ្ទះ​សំណាក់​ដេក​ នៅ​ម្តុំផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធ៍សែនជ័យ​ លុះ​ពួក​គេ​បានធ្វើដំណើរ​មកដល់​ចំនុច​កើតហេតុ​ ក៍ស្រាប់តែ​បុរស​ ជាជនសង្ស័យ​ចំនួន​៥នាក់​ ជិះម៉ូតូ​ពីរ​គ្រឿង​ មានម៉ាក​ ស៊ុយសុគី​ ស្មាស​មួយគ្រឿង​ និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ បានជិះ​តាម​ ពួក​គេ​ ពី​ក្រោយ​ រួចហើយ​ពួក​ក្រុម​ជនសង្ស័យ​ទាំង​នោះ​ បាន​ធ្វើ​សកម្មភាព​ យក​ដាវ​ មក​កាប់​យកៗ​ មកលើ​ពួក​ គេ​ទាំង​បីនាក់​ បណ្តាលអោយ​ រង​របួស​ រយះ​ក្បាល​ម្នាក់​ របួស​រយះ​ស្មា​ខាងស្តាំ​ម្នាក់​ និង​ម្នាក់ទៀត​ ​រងរបួស​ស្រាល​ ហើយភ្លាមនោះដែរ​ ជនសង្ស័យ​ទាំង​នោះ​ បាននាំគ្នា​ លើកយក​ម៉ូតូ​របស់​ពួក​គេ​យកទៅបាត់​ ។

ក្រោយ​ពេលកើត​ហេតុ​ ជនរងគ្រោះ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​ព្យាបាលរបួសនៅ​គ្លិនិក​ ឯកជន​សួគា៍​ ហើយ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ ជាក្រោយ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ