ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ បែន រ័ត្ន ៖ មន្រ្តីនគរបាលទាំងអស់ ត្រូវធ្វេីជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍និងគោរពច្បាប់ចរាចរផ្លូវគោក

3 ខែ មុន 75 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបេីកពិធីប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ លេខ០១៣ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិនិងបេីកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារនគរបាលនិងសហគមន៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកឩត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក លោកស្រីស្នងការរង។អញ្ជេីញចូលរួមជាសមាជិកក្នុងអង្គពិធីមានអស់លោកនាយការិយាល័យ លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៦១៥និង៦១៧ លោកអធិការ អធិការរង លោកនាយ នាយរងប៉ុស្តិ៍និងមន្រ្តី សរុបចំនួន១៥០នាក់ ស្រី៣នាក់។

មានប្រសាសន៍បេីកកម្មវិធី លោកឧត្តមសេនីយ៍ស្នងការបានវាយតំលៃលេីការអនុវត្តន៍ការងារនគរបាលនិងសហគមន៍និងណែនាំ បង្ហាញនូវបទពិសោធន៍ល្អៗជាច្រេីនដល់សមាជិកនៃអង្គពិធី ក្នុងនោះដែរលោកឩត្តមសេនីយ៍ស្នងការបានពាំនាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោមផ្ញើរដល់មន្រ្តីនគរបាលទាំងអស់ត្រូវធ្វេីជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍និងគោរពច្បាប់ចរាចរផ្លូវគោក ដេីម្បីសុវត្ថិភាពសង្គមជាតិទាំងមូល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ