ព្រឹតិ្តការណ៍ថ្មីៗ

ឯក​ឧត្តម ជាវ តាយ៖ ត្រូវប្រើកម្លាំងសរុបដើម្បីបង្កើនការអភិវឌ្ឍ

3 ខែ មុន 74 តូ សុផល

ខេត្តកំពត៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា គ.ស២០១៨ ឯក​ឧត្តម ជាវ តាយ ​អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា កំពតជាខេត្តមួយដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែដើម្បីបំពេញមហិច្ឆតាសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្ដោតជាសំខាន់លើការអភិវឌ្ឍផ្លូវ ភ្លើង ទឹក និងធនធាន​មនុស្សដែលជាការងារអាទិភាពស្របតាមតម្រូវការប្រជាពលរដ្ឋនោះ អាជ្ញាធរ​ត្រូវបន្ដខិតខំបង្កើនសកម្មភាពឱ្យផុសផុលបន្ថែមទៀត។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវរួមគ្នា​តាមរយៈការប្រើប្រាស់កម្លាំងសរុប វិធានការសរុប​ក្នុងកិច្ចដឹក នាំគ្រប់គ្រងការងាររដ្ឋបាល ការពារសន្តិសុខ សណ្ដាប់ធ្នាប់​​សង្គម និងលើក កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​កិច្ច វប្បធ៌ម ក្នុងក្របខ័ណ្ឌនៃរដ្ឋបាលខេត្តដែលមានសក្ដានុពលទាំង​វិស័យ​សេដ្ឋកិច្ច​ និងទេសចរណ៍ឱ្យកាន់តែល្អប្រសើរឡើង។


ជាមួយគ្នានេះ ឯកឧត្តម​ជាវ តាយបានសំណូមពរ​ ចំពោះគ្រប់អភិបាលរងខេត្ត ព្រមទាំងបណ្តាថ្នាក់ដឹកនាំអង្គភាពចំណុះ សាលាខេត្តត្រូវបន្តបំពេញមុខងារ​ និងទទួលខុសត្រូវស្របតាមឋានានុក្រម​ និងអនុវត្តន៍តួនាទី​ ភារកិច្ច​ដែលបានបែងចែករួចរាល់នោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ