ព្រឹតិ្តការណ៍ថ្មីៗ

កុមារីទើបអាយុ៥ឆ្នាំ ត្រូវបុរសល្មោភកាមញៀនថ្នាំ ចាប់រំលោភបានសម្រេច

6 ខែ មុន 496 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ១ឃាត់ខ្លួនបានជនល្មោភកាមដែលបានចាប់រំលោភទៅលើក្មេងស្រីអាយុ៥ឆ្នាំ​

បានសម្រេចរួចរត់គេចខ្លួន​នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ​២០១៨សមត្ថកិច្ចបានទៅឃាត់ខ្លួននៅក្នុងផ្ទះជួលនៅក្នុងភូមិទ្រា២សង្កាត់​ស្ទឹង​មានជ័យ​១​ខណ្ខមានជ័យរាជធានីភ្នំពេញ។

បើយោងតាមសម្តីលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តឹងមានជ័យ១បានប្រាប់ភ្ងាក់ងារពត័មានTNNអោយដឹងថាជនសង្ស័យឈ្មោះ​ យន់​ ចាន់ឧសភា​ ហៅ​ចិនហៅសក់វែង​ ភេទប្រុសអា​៣១ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងផ្ទះជួលខាងលើក្នុងការឃាត់ខ្លួននេះដោយជនសង្ស័យកំពុងតែ​ប្រើប្រាស់ថ្នាំញៀន។ ជនសង្ស័យគឺជាមនុស្សដែលមានប្រពន្ធនិងកូនតែបានលែងលះគ្នាអស់រយះពេល២ឆ្នាំ​ហើយ។

ក្មេងស្រី​រងគ្រោះឈ្មោះ​ គ​ ស​ អាយុ​៥ឆ្នាំ​ស្នាក់នៅកន្លែងកើតហេតុខាងលើ។

លោក ម៉ៅ សាវឿន បានបន្តទៀតថាដោយយោងតាមពាក្យបណ្តឹងពីម្តាយក្មេងស្រីកាលពីព្រឹកថ្ងៃ២២ម្សិលមិញកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវទើបឈានដល់កាឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិស្ទឹងមានជ័យ១​ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ