ព្រឹតិ្តការណ៍ថ្មីៗ

សន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្ម រយៈពេល ០៣ឆ្នាំ (២០១៤-២០១៧) និងលើកទិសដៅការងារបន្ត

10 ខែ មុន 1884 តូ សុផល

រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨

នាសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តចូលរួមសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្ម រយៈពេល ០៣ឆ្នាំ (២០១៤-២០១៧) និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងនោះក៏មានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចូលរួមជាគណៈអធិបតីផងដែរ ។

ពិធីនេះទទួលបានការចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ ប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម-លោកជំទាវ អភិបាលខេត្ត លោកស្នងការ-ស្នងការរង លោក-លោកស្រីនាយ-នាយរងការិយាល័យ លោក-លោកស្រីអភិបាលខណ្ឌ/ស្រុក លោកអធិការ លោក-លោកស្រីមេឃុំ/ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ចំនួន ២៥ នាក់លើ ២៥ រាជធានី-ខេត្ត) យ៉ាងច្រើនកុះករ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!