ព្រឹតិ្តការណ៍ថ្មីៗ

លោកប្អូនចោរ២នាក់ពូកែឆក់តែប៉ះចំក្នុងមូលដ្ឋានខណ្ឌ​ឬស្សី​កែវរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន(video)

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ក្រុមចោរឆក់ដៃស្អិត២នាក់ត្រូវបានម្ចាស់កាបូប  និងប្រជាជនដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន សំណាងល្អបានសមត្ថកិច្ចឃាត់ទាន់ បើពំុនោះទេច្បាស់ជាតុលាការប្រជាជនកាត់ទោសនៅហ្នឹងកន្លែងបាត់ទៅហើយ ។ ហេតុការណ៍បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចខាងជើងកែងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៦២ ក្រុម១២ ស្ថិតក្នុងភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

 

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថាជនសង្ស័យមានគ្នា២នាក់នោះ ទី១ ឈ្មោះ ខុន សំខាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ម្តុំវត្តគ្រោះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តែសព្វថ្ងៃមកជួលផ្ទះស្នាក់នៅក្រោយវត្ត សារាវត្តី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកបើកម៉ូតូ ទី២.ឈ្មោះ ថា សូដែន ហៅសីហា ហៅអូន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកឆក់ ដោយប្រើម៉ូតូធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ឆ្នាំ២០០៦ គ្មានស្លាកលេខ ចំណែកជនរងគ្រោះមានឈ្មោះ យិន សេងលាង ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទៅលំនៅ ផ្ទះលេខ៣ផ្លូវM០៤ ក្នុងបូរីប៉េងហួត សង្កាត់និរោទិ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4037 រីឯសំភារះដែលចោរឆក់នោះរួមមាន ទូរស័ព្ទ IPhone 6ពណ៍មាស កាបូបដៃមានប្រាក់ ៤០ដុល្លា និងសំភារៈមួយចំនួនទៀត ។

 

តាមសម្តីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីធ្វើការម្តុំអង់តែនទួលគោក តាមផ្លូវ៥៩៨ ក្នុងទឹសដៅពីជើងទៅត្បូង មានបំណងទៅចូលរួមបុណ្យសព មិត្តភក្ត្រនៅម្តុំគីឡូម៉ែត្រលេខ៩ តែពេលដែលជិះមកដល់ចំនុចម្តុំលក់ផ្កាផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មកអែបខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ ។

 

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះរូបគេបានជិះដេញតាមពីក្រោយ រហូតមកដល់កែងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ដោយសារតែចរាចរចង្អៀត ស្ទះផ្លូវផងធ្វើអោយជនសង្ស័យជិះទាក់ដៃចង្កូតនិងអ្នកដំណើរ ទើបម្ចាស់កាបូបរួមទាំងអ្នកដំណើរពទ្ធ័ចាប់បានត ហើយមិនតែប៉ុណ្ណោះក៏មានការបញ្ចេញកំហឹងទីលើលោកចោរទាំងនោះមួយទៅ២ដៃម្នាក់ ធ្វើអោយពួកគេសន្លប់ សមត្ថកិច្ចមកដល់ឃាត់ខ្លួនយកទៅសាកសួរនៅនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៌គីឡូម៉ែត្រលេខ៦ បានប្រគល់សំភារៈទាំងអស់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានសម្ថកិច្ចប៉ុស្តិទួលសង្កែ ធ្វើរបាយការហើយប្រគល់អោយទៅប៉ុស្តិ គីឡូម៉ែត្រ លេខ៦ ចាត់ការតាមនិតិវិធី ៕

IMG-20160526-WA0012 IMG-20160526-WA0007 IMG-20160526-WA0001

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: