ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ បង្ក្រាបរថយន្តដឹកឈើធ្នុង ដឹកចេញពីពោធិ៍សាត់ចូលមកកំពង់ស្ពឺ

3 ខែ មុន 270 តូ សុផល

(កំពង់ស្ពឺ)៖ ឈើធ្នុងមួយរថយន្តដំរីទឹកច្នៃដែលឈ្មួញប្រមូលទិញពី ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

រួចហើយនាំឆ្លងចូលមកខេត្តកំពង់ស្ពឺ តាមស្រុកឱរ៉ាល់ ដើម្បីមានឱកាសនាំយកទៅលក់ បន្តតាមច្រកនានា ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរឆជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបាននៅព្រឹកថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចព្រំប្រទល់ខេត្ត។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះ នៅចំណុចក្នុងព្រៃបឹងខ្លុង ឃុំលន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងរថយន្តកែច្នៃដឹកឈើធ្នង់ចំនួន១គ្រឿង ផ្ទុកឈើធ្នង់ពេញដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ដកហូតម៉ូតូចំនួន០១គ្រឿងផងដែរ។

លោកវរសេនីយ៍បន្តថា ក្រុមឈ្មួញដែលរកស៊ីកាប់ឈើទាំងនោះ ស្ទាត់ជំនាញមិនងាយឲ្យសមត្ថកិច្ចដឹង និងបង្ក្រាបបាននោះឡើយ ជាញឹកញាប់ពួកគេ តែងធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងលួចលាក់ដឹកឆ្លងកាត់តាមតំបន់ព្រំប្រទល់មួយផ្នែក នៃខេត្តកំពង់ស្ពឺនាពេលយប់។ អញ្ចឹងរាល់ការបង្ក្រាបតែងមានឧបសគ្គរារាំង ដែលពេលខ្លះក្រុមឈ្មួញមានបំណងប្រើហិង្សាមកលើកងកម្លាំងផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ