ព្រឹតិ្តការណ៍ថ្មីៗ

ឥណ្ឌា ផលិតគ្រាប់មីស៊ីល ដែលអាចបាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ

3 ខែ មុន 126 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

អន្តរជាតិ៖ ប្រភពពីក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌា ជាមួយនឹងរុស្ស៊ី កំពុងតែធ្វើការអភិវឌ្ឍគ្រាប់មីស៊ីលដ៏ពិសេសឈ្មោះ BrahMos ដែលអាចបាញ់បានក្នុងរយៈចម្ងាយ៨០០គីឡូម៉ែត្រ ។ ទីភ្នាក់ងារ​ Xinhua បានចុះផ្សាយនៅថ្ងៃទី២០​ខែមករានេះ។

ប្រភពបាននិយាយថា ​”គ្រាប់មីស៊ីល ត្រូវបានបង្កើនកម្រិតពី២៩០គីឡូម៉ែត្រទៅដល់៤៥០គីឡូម៉ែត្រកាលពីឆ្នាំមុន ហើយពេលឥឡូវនេះបានកើនឡើងដល់៨០០គីឡូម៉ែត្រ ។ ការធ្វើតេស្តបាញ់ គ្រាប់មីស៊ីលអាចនឹងធ្វើឡើងនៅចុងឆ្នាំនេះ” ។

គ្រាប់មីស៊ីល BrahMos អាចបាញ់ទាំងលើគោក និងក្នុងទឹក ដែលបានប្រតិបត្តិការរួចរាល់ហើយដោយយោធារបស់ប្រទេសឥណ្ឌា និងទាហានជើងទឹករបស់ឥណ្ឌា។

នៅក្នុងខែវិច្ឆិកាឆ្នាំមុន ឥណ្ឌា បានធ្វើតេស្តដោយជោគជ័យលើការបាញ់គ្រាប់មីស៊ីលពីដែនអាកាស។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ការធ្វើតេស្តនុយក្លេអ៊ែរ ដែលបានបាញ់លើផ្ទៃរាបស្មើរបស់ប្រទេសឥណ្ឌា គឺជាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបដែលមានឈ្មោះថា Agni V ។

Agni V គឺជាគ្រាប់មីស៊ីលដំបូងបំផុត ដែលជាប្រភេទ Agni ដែលអាចបាញ់ក្នុងរយៈចម្ងាុយជាង៥.០០០គីឡូម៉ែត្រ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ