ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបបានសម្រេច ព្យាយាមជិះគេចខ្លួនត្រូវ ម្ចាស់តាមទាន់ប្តឹងសមត្ថកិច្ចអោយឃាត់

8 ខែ មុន 152 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេចោទប្រកាន់ថាបានធ្វើសកម្មភាពឆក់កាបូបស្ពាយជំហៀងពីស្ត្រីម្នាក់បានសម្រេច ខណៈនាងធ្វើដំណើរតាមម៉ូតូជាមួយបុរស២នាក់ទៀត។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០០និង៣០នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី២១មករា២០១៨នៅផ្លូវលេខ២៧១ ខាង ឃើងវិទ្យាល័យសម្តេចជាស៊ីមសាមគ្គីសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

បុរសសង្ស័យឈ្មោះស៊ឹម សាច់សារី អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ អូរបែកក្អមខណ្ឌសែសុខ។ចំណែកដើមបណ្តឹងឈ្មោះ ហាប់ គឹមមួយ ភេទស្រីអាយុ ១៨ឆ្នាំស្នាក់នៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

ប្រភពពីជនរងគ្រោះប្រាប់សមត្ថកិច្ចមុនកើតហេតុគាត់បានចេញពីផ្ទះនៅសង្កាត់ស្ទឹងមានជ័យ២ គោលបំណងជូនបងទៅផ្ទះគាត់ដោយជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI let’sពណ៌
ខ្មៅឌុបគ្នា០៣នាក់ដោយជិះតាមផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើសហរាប់តែនានបុរសម្នាក់ជិះម៉ូតូធុនធំពណ៌ខ្មៅមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេចហើយព្យាយាមបើករត់កេចខ្លួន។

ប្រភពបានបន្តរថាពេលនោះគាត់បានព្យាយាមបើកតាមពីក្រោយរហូតមកដល់ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែក្អមបានឃើញសមត្ថកិច្ចកំពុងល្បាតក៍អោយជួយឃាត់ខ្លួន ជនសង្ស័យខាងលើបានតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រកែកថាខ្លួនមិនបានធ្វើសកម្មភាពឆក់កាបូបដូចការចោទប្រតកាន់របស់ស្ត្រីខាងលើឡើយដោយអាសអាង ថាស្ត្រីខាងលើសង្ស័យភ័ណ្ឌច្រឡំហើយពេលឃាត់នោះមិនឃើញមានកាបូបជនរងគ្រោះឡើយ។តែទោសយ៉ាងណាជនរងគ្រោះជិះម៉ូតូមានគ្នាដល់ទៅ៣នាក់ហើយសុទ្ធតែចោទប្រកាទទៅលើបុរសខាងលើទាំងអស់នៅក្នុងកាបូបដែលជនសង្ស័យឆក់នោះមានលុយ ១០ម៉ឺនរៀលនិងទូរស័ព្ទដៃម៉ាកអាហ្វូន៥ ពណ៌ស មួយគ្រឿងផង។

បច្ចុប្បន្នបុរសដែលជាជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ