ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងទើបឡើងកាន់តំណែងថ្មី ប្តេជ្ញាចិត្តថា នឹងបំពេញភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន!

5 ខែ មុន 20 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក នូ សុីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ តំណាងលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។

យោងតាមសេចក្ដីប្រកាស់ផ្លាស់ប្ដូរតំណែងនិងផ្ទេរភារកិច្ចលោក អ៊ួន សុវណ្ណារ៉ា ពីប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមនទៅទទួលតំណែងថ្មីជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងចំណែកឯលោក ប៉ុន ប៊ុណ្ណា ផ្ទេរភារកិច្ចថ្មី ទៅជាអនុប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាមវិញ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក នូ សុីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ បានលើកឡើងថា ការផ្លាស់ប្តូរគឺជាភារកិច្ចចាំបាច់និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិជាមួយគ្នានោះអ្នកចាស់ផ្លាស់ទៅដោយភាពរីករាយដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មីត្រូវបន្តដឹកនាំឲ្យបានប្រសើរជំរុញសាមគ្គីភាពផ្ទៃក្នុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាងពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់អោយបានត្រឹមត្រូវនិងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

នាឱកាសនោះ លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងបំពេញភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន, គោរពប្រតិបត្តិអោយបាននូវអភិក្រមបួនប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គោរពក្រមសីលធម៍ ជាមន្ត្រីគយនិងរដ្ឋាករក៏ដូចជាចូលរួមសហការណ៍អោយបានល្អផ្ទៃក្នុងអង្គភាពនិងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធជាពិសេស គោរពអនុវត្តន៏នូវភារកិច្ចសំខាន់ទាំង៣ របស់គយ រួមមាន ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋអោយបានគ្រប់និងលើសផែនការ, បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធអោយបានលទ្ធផលខ្ពស់, សម្រួលពាណិជ្ជកម្មអន្តរជាតិអោយបានសមស្រប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ