ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តបាត់ដំបងបង្ក្រាបវង់អាប៉ោង១កន្លែងនៅឃុំភ្នំសំពៅ

4 ខែ មុន 114 តូ សុផល

បាត់ដំបង៖ក្រុមអ្នកញៀនអាប៉ោងចំនួន៤នាក់ត្រូវក្រុមអន្តរាគន៍បង្ការ​ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនរួមទាំងវត្ថុតាងតាមភាពជាក់ស្តែង។ក្រុមអ្នកលេងល្បែងទាំងអស់នោះឈ្មោះ ១-អៀក គឹមហេង ភេទប្រុស អាយុ៤៤ឆ្នាំ ២-ឆុញ ឈាន ភេទប្រុស អាយុ៥៦ឆ្នាំ ៣-ហួត ហ៊ុច ភេទប្រុស អាយុ៥៧ឆ្នាំ ៤-សឿន​ ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ។

លោក វរ:សេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់កាលពីវេលាម៉ោង១៦និង២០នាទី ចំណុចភូមិក្រពេីជេីង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

បច្ចុប្បន្នក្រុមបង្ការបង្ក្រាបបានប្រគល់អ្នកញៀនអាប៉ោងទាំង៤នាក់និងវត្ថុតាងទៅការិយាល័យជំនាញដេីម្បីចាត់ការទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ