ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្មលើទឹកដីថៃពលករខ្មែរអ៊ីស្លាមម្នាក់ត្រូវឃាតករលួចចាក់សម្លាប់

6 ខែ មុន 922 tnn_admin

បន្ទាយមានជ័យ៖ពលករខ្មែរអ៊ីស្លាមម្នាក់ត្រូវបានឃាតករលួចចាក់សម្លាប់និងដែកឆាបបង្ករភ្ញាក់ផ្អើលលើទឹកដីថៃនៅខេត្តសាមុទ្រប្រាកានប្រទេសថៃកាលពីម៉ោងជាង10យប់ថ្ងៃ19មករា2018។សពជនរងគ្រោះត្រូវបានភាគីថៃដឹកមកឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរសៀលថ្ងៃទី20មករានេះ។ជនរងគ្រោះឈ្មោះរ៉ែនសារ៉ាភេទប្រុសអាយុ34ឆ្នាំជាកម្មករស៊ីឈ្នួលលក់ដូរឲ្យជនជាតិថៃនិងមានទីលំនៅភូមិគោកត្រប់ឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង។ជនរងគ្រោះត្រូវឃាតករចាក់ត្រូវជាច្រើនដែកឆាបខណៈកំពុងដើរចុះពីជាន់ទី4នៃបន្ទប់ស្នាក់នៅប្រុងទៅធ្វើការឲ្យគេដូចសព្វមួយដង។សាច់ញាតិអះអាងថាជនរងគ្រោះបានស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅព្យាបាលហើយសមត្ថកិវ្ចថៃកំពុងដុតដៃដុតជើងស្រាវជ្រៀវនិងឆែកមើលកាមេរ៉ាសុវត្ថិភាពចំណុចកើតហេតុដើម្បីរកមុខឃាតករដៃឆៅនោះ។សពត្រូវបានដឹកបន្តទៅភូមិកំណើតប្រពន្ធជនរងគ្រោះក្នុងស្រុកសង្កែខេត្តបាត់ដំបងដើម្បីធ្វើបុណ្យតាមប្រពៃណីយ៌របស់គេ៕ដោយកុសលប៉ោយប៉ែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ