ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានហើយ ឃាតករម្នាក់ដែលវាយសម្លាប់បុរសម្នាក់ ខណ​ៈបក្ខពួក៣នាក់ទៀតកំពុងរត់គេច

4 ខែ មុន 2394 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញៈ​ ឃាតករម្នាក់ក្នុងចំណោម​បក្ខពួក៤នាក់ដែលយកដំបងវាយសម្លាប់បុរសអាយុ២១ឆ្នាំ​ នៅខណ្ឌដង្កោកាលពីយប់ថ្ងៃទី១៩​ ខែ​ មករា​ឆ្នាំ​ ២០១៨នេះ​ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួននៅព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង​ ៨នឹង២០នាទី​ នៅចំណុចភូមិជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

លោកវរៈេសនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ជនងស្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ​ ឆាង​ ផានិត​ អាយុ​ ៣០ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ​ហើយបក្ខពួក៣នាក់ទៀត​សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយកំពុងចុះស្រាវជ្រាវតាមចាប់។

មូលហេតុ«ជនរងគ្រោះបានជិះកង់មកទិញថ្នាំញៀនពីរូបខ្លួន​ តែខ្លួនមិនព្រមលក់អោយ​ ក៏ជនរងគ្រោះគំរាមប្រាប់នគរបាលអោយចុះចាប់​ ហើយភ្លាមៗនោះធ្វើអោយខ្លួនមានកំហឹងក៏បានទៅហៅបក្ខពួកបីនាក់ទៀតមកព្រួតគ្នាវាយជនរងគ្រោះបណ្តាលអោយសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ​ រួចនាំគ្នារត់គេចដោយមិនដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិត​ទេ​ ដោយសាររូបគេនឹងបក្ខពួកគ្រាន់តែមានបំណងវាយអោយជនរងគ្រោះរៀងចាល​ប៉ុណ្តោះ គ្មានបំណងវាយសម្លាប់ឡើយ»…។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ