ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ៤នាក់ និងថ្នាំញៀន៩កញ្ចប់

4 ខែ មុន 243 តូ សុផល

ភ្នំពេញ ៖ បងធំអ្នកលេងដាវសាំម៉ូរ៉ៃប្រចាំភូមិ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិសែនជ័យ

រួមជាមួយកម្លាំងប៉ុស្តិ៍កន្ទោកបង្ក្រាបចាប់ខ្លួនបាន៤នាក់ ស្រីម្នាក់ រួមជាមួយថ្នាំញៀន៩កញ្ចប់ ដាវចំនួន២ដើម កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថាក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិទាំង៤នាក់ ស្រីម្នាក់ខាងលើ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ តែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន ប្រមូលផ្តុំពពាក់ពពូនប្រើប្រាស់ ជួញដូរថ្នាំញៀន ហើយក្រោយពីមានសេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលអធិការដ្ឋានខណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋានប្រទះជួបក្រុមអ្នកលេងខាងលើ ឃាត់ត្រួតពិនិត្យ រកឃើញដាវចំនួន២ដើម និងថ្នាំញៀនចំនួន៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកនឹងខ្លួន ទើបឈានដល់ឃាត់ខ្លួនតែម្តង ។

តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ ទាំងយប់ទាំងថ្ងៃ ឃើញតែប្រមូលផ្តុំគ្នា ប្រើប្រាស់ ជួញដូរថ្នាំញៀន បង្កអសន្តិសុខក្នុងមូលដ្ឋាន រហូតមកដល់យប់ថ្ងៃកើតហេតុនេះ ពលរដ្ឋសាទររាល់ចំណាត់ការ បង្ក្រាបរបស់សមត្ថកិច្ច ។

ក្រោយពីឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀន រួមទាំងដាវសាំម៉ូរ៉ៃផងនោះ ជនសង្ស័យត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋាន ទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ