ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនមុខសញ្ញាឆក់ និង ករណីគ្រឿងញៀន

4 ខែ មុន 151 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែមករា គ.ស២០១៨ វេលាម៉ោងប្រហែល ១៥:៣០នាទី

កំលាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួននៅចំណុចមុខ លេខ១០EoE1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:២០នាទី នៅចំណុចមុខផ្ទះលេខ ២៧៨ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត ហៅ អាភ័ក្រ្តខ្មោច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០Eo E1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ឡា នូយ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ លេខ ១៥១CEo ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន៥កញ្ចប់ធំល្មម
-ទូរស័ព្ទដៃម៉ាក Samsung Duos ពណ៌ស ០១ (ជារបស់ជនសង្ស័យ ) ។
-ទូរស័ព្ទដៃម៉ាក I Phone 6 Plus ពណ៌ទឹក មាស ០១គ្រឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់) បានធ្វើការ ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

ប្រភពអោយដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:២០នាទី ជនរងគ្រោះឈ្មោះ ឡា នូយ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Cub C90 ពណ៌ទឹកប៊ិចចេញពីផ្ទះកូននៅម្ដុំផ្សារ ហេង លី ផ្លូវលេខ២៧១ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំផ្សារដេប៉ូ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ២៧៨ ផ្លូវ លេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏ឈប់ម៉ូតូរួចអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទមួយគ្រឿងម៉ាក IPhone 6Plus ពណ៌ទឹកមាស ស្រាប់តែមានជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត និងបក្សពួកឈ្មោះ អាសាល ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Bet ពណ៌ក្រហម-ស មិនច្បាស់ស្លាកលេខ មកពីក្រោយខាងស្ដាំដៃជនរងគ្រោះរួចធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះហើយគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចយើងជួយធ្វើការ ស្រាវជ្រាវ ចាប់ជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយទូរស័ព្ទរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ អាយក្លោត ( I CLOUD ) ។

លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥:០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត ហៅ អាភ័ក្ត្រខ្មោច នៅចំណុចមុខលេខ១០EoE1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឆែកខ្លួនជនសង្ស័យខាងលើឃើញមានវត្ថុតាង ទូរស័ព្ទដៃម៉ាក I Phone 6Plus ពណ៌ទឹកមាស របស់ជនរងគ្រោះឈ្មោះ ឡា នូយ និងរកឃើញក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ធំល្មម សមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាងខាងលើបញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទលគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យជាបក្សពួកឈ្មោះ អាសាល បានគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ