ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តកំពតរិតបន្តឹងសន្តិសុខតាមរយៈការបំពាក់កាមេរ៉ាសុវត្ថិភាពតាមប៉ុស្តិ៍គោលដៅសំខាន់ៗ

10 ខែ មុន 1301 តូ សុផល

កំពត៖ខេត្តកំពតជាខេត្ត ទេសចរណ៍ មួយដ៏សំខាន់ និងជាមុខមាត់ របស់កម្ពុជា

ដូច្នេះហើយ ទាក់ទង់ នឹងសន្តិសុខ យើងត្រូវ តែរិតបន្តឹង រិតត្បិត ឲ្យបាន យ៉ាងម៉ឺងម៉ាត់ ហើយការបំពាក់ កាមេរ៉ាសុវត្ថិភាព តាមប៉ុស្តិ៍ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៃគោលដៅ និមួយៗ នៅក្នុង ក្រុងកំពត នឹងកាត់បន្ថយ បទល្មើស ផ្សេងៗ រួមទាំងការ អនុវត្តច្បាប់ ចរាចរផ្លូវគោក ផងដែរ ជាពិសេស ដើម្បីជួយសម្រួល ដល់ភ្ញៀវជាតិ អន្តរជាតិ ពេលមានបញ្ហា គឺមានកម្លាំង ចាំជួយ២៤ម៉ោង លើ២៤ម៉ោង។

នេះបើតាមការ លើកឡើងរបស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធ មធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត បានប្រាប់ឲ្យដឹង តាមប្រព័ន្ធ ទំនាក់ទំនងសង្គម Telegram នៅថ្ងៃព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨។

លោកស្នងការ បន្តថា ការដាក់ កាមេរ៉ា សុវត្ថិភាព នៅក្នុង ក្រុងកំពត តាមគោលដៅ ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង សំខាន់ៗនេះ មិនមែនជា គម្រោងរបស់ ក្រសួង ឬអគ្គស្នងការ នគេរបាល ជាតិទេ ប៉ុន្តែវាជាផ្នែក មួយដើម្បី ឆ្លើយតបតាម គោលការណ៍ ភូមិឃុំមាន សុវត្ថិភាព ក្នុងការ រិតបន្តឹង សន្តិសុខ នៅក្នុង ខេត្តកំពត។

ក្រុងកំពត គោលដៅ ត្រូវដាក់ ៦កន្លែង ជាក់ស្តែង ស្នងការ នគរបាល ខេត្ត បានដាក់ រួចរាល់ ពីរគោលដៅ សាកល្បង សិន ទី១ នៅរង្វង់ មូលធូរេន និងទី២ នៅផ្សារត្រី។

ហើយនឹង បន្តបំពាក់ នៅគោលដៅទី៣ ដែលបានព្រៀង ទុកនៅម្តុំ សាលា ខេត្ត, ទី៤ នៅជិត កន្លែងរូប សំណាក់ ត្រីផ្សោត (កីឡា ហែលទឹក) , ទី៥ នៅផ្លូវវៀង ក្រុង និង ទី៦ នៅ រង្វង់ ទឹករលក ហើយលោក ចង់ដាក់ នៅបរិវេណ ជុំវិញផ្សារសាមគ្គី កំពត មួយកន្លែងទៀត ប៉ុន្តែមិនមានដីរដ្ឋ ដើម្បីដាក់ ទូកុង ទីណ័រ។

លោកស្នងការ ខេត្តកំពត បាន បញ្ជាក់ថា តាមគោលដៅ និមួយៗ នឹងបំពាក់ ចំនួនកាមេរ៉ា ទៅតាមស្ថានភាព ជាក់ស្តែង។

ដោយឡែក ចំពោះរង្វង់ មូល ធុរេន បានបំពាក់ ១៣កាមេរ៉ា គោលដៅផ្សារត្រី ក៏ដូចគ្នាដែរ ហើយគោលដៅ ណាដែល ស្មុគស្មាញ នឹងបំពាក់ កាមេរ៉ា បន្ថែមទៀត។

នៅក្នុងប៉ុស្តិ៍ ប្រចាំការ២៤ លើ២៤ ម៉ោងនោះ ត្រូវប្រើប្រាស់ កម្លាំងចំរុះ ទាំងកម្លាំង ប៉ុស្តិ៍រដ្ឋបាល កម្លាំង ចរាចរណ៍ ព្រហ្មទណ្ឌ កម្លាំង អន្តរាគមន៍ ពិសេស និង កម្លាំង អន្តោ ប្រវេសន៍ ។

ការដាក់ កាមេរ៉ា សុវត្ថិភាពនេះ គឺ ជាគំនិត្យ ច្នៃប្រឌិត ក្រោយ ទទួល បានការណែនាំ ពីសម្តេច ក្រលាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជា ពិសេស ឯកឧត្តម នាយ ឧត្តមសេនីយ៍ អគ្គនគរបាល ជាតិ ក្នុង បំណង ជួយកាត់ បន្ថយ កម្លាំងចេញ យាមល្បាត ហើយមកអង្គុយ ប្រចាំការនៅ ក្នុងប៉ុស្តិ៍ ប្រចាំការវិញ ដើម្បី ត្រួតពិនិត្យ សកម្មភាពផ្សេងៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ