ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិទឹកល្អក់ឃាត់ខ្លួនករណី ឆក់ទូរស័ព្ទដៃមិនបានសំរេច

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិទឹកល្អក់ទី២ខណ្ឌទួលគោកឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃគេមិនបានសំរេច។ នៅវេលាម៉ោង១១:១៥នាទីថ្ងៃទី២៥.០៥.២០១៦មានករណីឆក់ទូរស័ព្ទដៃកើតឡើងនៅចំណុចផ្លូវលេខ២៥៧ក្នុងសង្កាត់ទឹកល្អក់ទី២បង្កឡើងដោយជនសង្ស័យម្នាក់ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung S4 ពណ៌ខ្មៅ ពីជនរងគ្រោះម្នាក់ភេទស្រីអាយុ២៥ឆ្នាំពេលដែលគាត់កំពុងជិះម៉ូតូជាមួយមិត្តភ័ក្តនិងកាន់ទូរស័ព្ទនិយាយជាមួយប្តីរបស់គាត់។

ពេលកំពុងធ្វើសកម្មភាពម៉ូតូរបស់ជនសង្ស័យបានទាក់និងដៃម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយដួលក៏ត្រូវបានជនរងគ្រោះស្រែកអោយគេជួយនិងបានកំលាំងនគរបាលប៉ុស្តិជួយអន្តរាគមន៏ឃាត់ជនសង្ស័យបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យកំលាំងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

13310378_1727355987542184_1057271342693258404_n

11872305_10153513108267508_7760316066293043812_o

 

 document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!