ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៧កញ្ចក់តូចត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ឃាត់ខ្លួនពេលដែលចុះអនុវត្តច្បាប់ចរាចរណ៍

1 ឆ្នាំ មុន 45 តូ សុផល

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរ

ពេលដែលឃើញសមត្ថកិច្ចដាក់គោលដៅចុះអនុវត្តចាប់ម៉ូតូអត់កញ្ចក់និងអត់ពាក់មុកសុវត្ថពភាព ឆែកឆេខចើញថ្នាំញៀន៧កញ្ចក់នៅក្នុងខ្លួង ចែណែកម្នាក់ជិះមូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ឃាត់ខ្លួនបាននេះកាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឡុង មេស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងបក្សម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោល ។

យោងតាមសម្ដីរបស់សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះទៅអនុវត្ដន៍ច្បាប់ចរាចរណ៍ចាប់ម៉ូតូអត់មួក អត់កញ្ចក់ ជិះបញ្ច្រាស ទិស នៅតាមបណ្ដោយផ្លូវវេងស្រេង ស្រាប់តែដល់វេលាកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក មិនចាំស្លាកលេខ លុះមកដល់ចំណុចសមត្ថកិច្ចក៏បត់ម៉ូតូជិះគេចខ្លួនបណ្ដាលអោយធ្លាក់ជនសង្ស័យ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនិងប្រជាការពារ នាំគ្នាឃាត់និងឆែកឆេរក្នុងខ្លួនក៏រកឃើញថ្នាំញៀនចំនួន៧កញ្ចប់តូច សមត្ថកិច្ចនាំខ្លួនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីធ្វើសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!