ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី តែងតែខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេស ឲ្យមកធ្វើការបោះទុនវិនិយោគ នៅប្រទេសកម្ពុជា

5 ខែ មុន 81 តូ សុផល

ប្រទេសចិន៖ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយទើប

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី តែងតែខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេស ឲ្យមកធ្វើការបោះទុនវិនិយោគ នៅប្រទេសកម្ពុជា ដើម្បីបង្កើតការការជូនប្រជាជនធ្វើនៅក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក ដែលត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមានហានិភ័យខ្ពស់។

ពេញមួយព្រឹកថ្ងៃអង្គារទី១៦ ខែមករា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចមើលចំការតែ និងការកែច្នៃ វិចខ្ចប់ ដឹកនាំដោយលោក អគ្គនាយក Zeng Mingrui សមាគម កសិកម្ម នៃខេត្ត Nantou រួមជាមួយសមាជិក សមាជិកា ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់។

ក្រោយពីបានពិភាក្សាគ្នារួចមក លោកអគ្គនាយក បានឲ្យដឹងថាសមាគមនេះ ជាសមាគមដែលដាំដុះតែធំជាងគេនៅកោះតៃវាន់ លើផ្ទៃដី ១១.៧៨០ហិកតា តម្លៃដីជាមធ្យម ១៥០.០០០$/ha ដាំតែរយះពេលបីឆ្នាំ បានប្រមូលផល តែមានអាយុកាលប្រមូលផល២០ឆ្នាំ កសិករទទួលបានចំណូល មួយលានដុល្លា ក្នុងមួយឆ្នាំៗ មួយហិកតា កាត់ចំណាយអស់២០% ចំណូលពីលក់តែប្រមាណជា៤០កោដ លុយតៃវាន់ ស្មើនឹងមួយម៉ឺនបីពាន់លានដុល្លារអាមេរិក ជារាងរាល់ឆ្នាំ នៅក្នុងឃុំឆាវណុងនេះ សមាគមមានធនាគារខ្លួនឯង ដែលមានប្រាក់សម្រាប់អោយកសិករខ្ចីចំនួនប្រាំមួយរយលានដុល្លារអាមេរិក ការប្រាក់មិនលើសពីបីភាគរយទេក្នុងមួយឆ្នាំ បើខ្ចីយកទៅធ្វើកសិកម្មការប្រាក់៣.២% តែរដ្ឋជួយចេញ២% ក្រៅពីដំណាំតែ សមាគមមានធ្វើស្រែ ដាំបន្លែ ផ្លែឈើ មួយចំនួនទៀត និងធ្វើការលក់ចេញជាផលិតផលស្រស់ និងផលិតកែច្នៃផងដែរ។

សមាគម មានសមាជិក ប្រមាណ២.៥០០នាក់ បៀវត្សពលករ ជាមធ្យម ៨០០ទៅ៩០០USD ក្នុងមួយខែ ពលករភាគច្រើនជាជនបរទេស មកពីវៀតណាម ឥណ្ឌូនេស៊ី និងចិន នៅក្នុងសហគមន៍នេះ គេយកដំណាំតែ ជាដំណាំយុទ្ធសាស្រ្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ