ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងទំនើងដេញវាយគ្នាប្រសាចពេញផ្លូវ សមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់

5 ខែ មុន 307 តូ សុផល

ភ្នំពេញ ៖ ក្មេងទំនើងមែន មិនខ្វល់ មិនញញើតពីមជ្ឈដ្ឋានជុំវិញ ក្រោយពីកើតទំនាស់ពាក្យសម្តី ទាំងម្ខាងចង់ឈ្នះរៀងខ្លួនទាក់ពាក្យ ទាក់មាត់ ជិះម៉ូតូដេញវាយ គ្នាប្រសាចតាមផ្លូវសារធារណៈ ផ្អើលអស់ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវ ភ័យរត់គេច សមត្ថកិច្ចចេញអន្តរាគមន៍ ចាប់ឃាត់សងខាងបាន៦នាក់។

ករណីនេះបង្កភ្ញាក់ផ្អើកាលពីវេលាម៉ោង១៧និង៣៥នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវហាណូយ កែងផ្លូវសម្តេចជា សុីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមនគរបាលបានឲ្យដឹងថា ភាគីទី១ទមានគ្នា៤នាក់
ទី១ ឈ្មោះ លីង ញិ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។ ទី២ ឈ្មោះ ហេង លីណា ភេទប្រុស អាយុ២៥ឆ្នាំ ។មានទីលំនីជាមួយគ្នា ។ ទី៣ ឈ្មោះ សឿន សុខអែម ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី៤ មិនស្គាល់ឈ្មោះ បានរត់គេខចខ្លួនបាត់ ។

ចំណែកភាគីទី២មានគ្នា០៣នាក់ ទី១ ឈ្មោះ គឹម តឿ ភេទប្រុស អាយុ២១ឆ្នាំ។ ទី២ ឈ្មោះ រស់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣ ឈ្មោះ ឆេង ហៀង ភេទប្រុស អាយុ១៨ឆ្នាំ។ ជនឃាត់ខ្លួនបានទាំង៦នាក់ មាន០២នាក់ ក្រោយតេស្តទឹកនោម មានសារធាតុញៀន ហើយពួកគេទាំងអស់ ប្រកបមុខរបរ ជាកម្មករ បាញ់ថ្នាំ នៅក្រុមហ៊ុនលាយបេតុង ថៃហ្គ័រ ស្នាក់នៅ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវជាមួយគ្នា ។

តាមប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវបានឲ្យដឹងថា ពួកគាត់ភ័យស្លន់ស្លោ រត់គេចប្រាសអាយុ ដោយខ្លាច ក្រុមក្មេងទំនើងខាងលើ បើកឆាកបនរយុទ្ធ ប្រកួតយកពានពីសមត្ថកិច្ច ស្មាន តែគេថតកុន ឆ្ការដៃ ជើង ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ សំណាងល្អបានកម្លាំងអធិការដ្ឋាន ចេញមកបង្ក្រាបចាប់ឃាត់បាន កុំអីម្ខាងៗមានអ្នក ដាច់ក្បាលជាមិនខាន ។

តាមចម្លើយសារភាពក្រុមទំនើង បានឲ្យដឹងថា ក្រោយពីកើតទំនាស់សម្តី ក្នុងកន្លែងការងារ មិនហ៊ានឈ្លោះ ហើយពេលជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវមកដល់ចំណុចភ្លើងស្តុបខាង លើ ទើបឈប់ដេញវាយគ្នាតែម្តង ត្រូវបានប៉ូលីសដេញតាមចាប់ឃាត់ខ្លួនបាន៦នាក់ រត់គេចខ្លួនរួចម្នាក់ ។

ក្រុមក្មេងទំនើងទាំង៦នាក់ ក្រោយពីបង្កបញ្ហា អសន្តិសុខ តាមផ្លូវសាធារណៈ ឃាត់ខ្លួនបាននាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ