ព្រឹតិ្តការណ៍ថ្មីៗ

អតីតអ្នកប្រដាល់ រឹត (ក) ផ្តាច់ជីវិតស្ត្រីម្នាក់ គេចខ្លួន៦ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

4 ខែ មុន 551 តូ សុផល

ខេត្តកណ្តាល៖ ឆ្លងតាមលទ្ធផល ស៊ើបអង្កេតស្រាវជ្រាវរយះពេល៦ថ្ងៃកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសមត្ថកិច្ចស្រុកអង្គស្នួលបានបំបែកសុំណុំរឿងករណីឃាតកម្ម និងបានឃាត់ខ្លួនឃាតករម្នាក់មកផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១៦ មករា ២០១៨។

គួររំលឹកដែរថា ករណីនេះ កើត‌ហេតុ‌កាលពីថ្ងៃ‌ទី១១ មករា ២០១៨ នៅវេលាម៉ោងប្រហែល១៥ និង០០នាទីនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះ‌ ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ គោល ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនល្មើសចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ (អតីតអ្នកប្រដាល់ ឈ្មោះ ផុល ភាព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត ឃំុទួល ព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។ 

សម្ភារះចាប់យក៖ ពូថៅចំនួន០១-ស្បែកជើងជ័រសង្រែក០១គូរ-មួកសំយ៉ាបរបស់ស្រីចំនួន០១-ក្រម៉ាក្រឡាការ៉ូចំនួន០១ជារបស់ជនរងគ្រោះ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា  ឆ្លងតាមលទ្ធផល សើុបអង្កេត ស្រាវជ្រាវរយះពេល៦ថ្ងៃកម្លាំងជំនាញខេត្តនិងស្រុកបានបំបែកសុំណុំរឿងករណីឃាតកម្ម។ មុនពេលកើតហេតុជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើសនិងក្មេងៗអាយុ១៤ ទៅ១៥ឆ្នាំកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។

ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើប ជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៣ មករា ២០១៨ វេលាម៉ោង១៥ និង០៧នាទី តាមរយះព័ត៌ជំនាញនិងស្រុក តាមការសុើបអង្កេតមានតម្រុយថាមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រំុ។បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅភូមិស្វាយជ្រំុឃំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិី។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្នាក់ឯង។ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូចេះធ្មប់។ រីឯមូលហេតុឆ្លើយភូតភកុហក់សមត្ថកិច្ច ថាឈ្មោះ ហេង ម៉ានិត ហៅមុំថា បានផ្ដើមគំនិត ក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះ ហេង ម៉ានិត ហៅមុំ ជាមេជួញដូរគ្រឿងញៀន និងចង់សម្រាលទោសខ្លួនឯង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ