ព្រឹតិ្តការណ៍ថ្មីៗ

មិត្តស៊ីមិត្ត! ឌុបគ្នាដើរលេងស្រាប់តែស៊ីដាច់ម៉ូតូ ស្រែកថាចោរៗ សម្រេចចិត្តដាក់ពាក្យប្តឹងអោយសមត្ថកិច្ចតាមចាប់

4 ខែ មុន 670 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ យុវជន២នាក់បានរាប់អានគ្នាជាមិត្តភ័ក្រ្តចិត្តមួយថ្លើមមួយទៅណាមកណាតែតែងឌុបគ្នាដើរលេង តែបែជាបែកគំនិតចង់បានម៉ូតូរបស់មិត្តភ័ក្រ្តទៅវិញ បានប្រើល្បិចគ្រប់វិធីដើម្បីជិះយកម៉ូតូនោះ ទៅបាត់មិនឃើញត្រលប់មកវិញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែមករាឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧៦ ខាងក្រោយរោងកុនគីរិរម្យ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថាច់ សម្បត្តិ អាយុ២៦ កម្មករសំណង់ ស្នាក់ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯកម៉ូតូដែលមិត្តភ័ក្រ្តយកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅស្លាកលេខ1GT-5792 ត្រូវបានជនសង្ស័យឈ្មោះ ជួន ណារិន ហៅ អាប៉ោង អាយុប្រហែល៣១ឆ្នាំ ទីលំនៅនិងការងារមិនពិតប្រាកដ។

ជនរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុពួកគេទាំង២នាក់បានឌុបគ្នាដើរលេងតាំងពីក្បាលព្រលប់រហូតដល់យប់វេលាម៉ោង១រំលងអាធ្រាត ទើបនាំគ្នារកកន្លែងដេក សង្ស័យអោយឌុបមកខាងក្រោយរោងកុនគីរិរម្យប្រាប់ថាដេកនៅផ្ទះបងប្អូន នៅពេលដែលមកដល់ចំណុច សង្ស័យអោយខ្លួនចុះពីលើម៉ូតូ ទៅបើកទ្វាឡានយកអីវ៉ាន់ គ្រាន់តែចុះពីលើម៉ូតូមិនទាន់បានស្រួលបួលផង ស្រាប់ជនសង្ស័យរូបនោះបើកម៉ូតូចេញទៅបាត់ ខ្លួនខំស្រែកអោយឈប់មិនព្រមឈប់ ក៏ស្រែកថាចោរៗតែម្តង។ ជនរងគ្រោះបានបន្ថែមទៀតថា ប្រសិនបើជនសង្ស័យដែលជាមិត្តភ័ក្រ្តរបស់ខ្លួនព្រមយកម៉ូតូនោះមកប្រគល់មកអោយខ្លួនដោយមិនអោយមានការខូចខាតអ្វីនោះ រូបគេដកពាក្យបណ្តឹងវិញភ្លាម តែបើមិនដូច្នោះទេមានតែប្រគល់ទៅអោយសមត្ថកិច្ចហើយ។

ក្រោយពីជានរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ សមត្ថកិច្ចនឹងមានវិធានការធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យនេះមកចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ