ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក ដោយ​មិន​ស្គាល់​អត្តសញ្ញាណ នៅចាក់អង្រែក្រោម​

1 ឆ្នាំ មុន 792 តូ សុផល

ភ្នំពេញ​​៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋបាន​ប្រទះឃើញ​សព​​អណ្តែត​ទឹកនៅមាត់ទន្លេ

ខាងក្រោយសហគ្រាសផលិតស្បៀង ក្រសួងការពារជាតិ ហើយក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ជួយស្រង់យកទៅធ្វើកោសល្យវិច័យ និង​ប្រកាស​រក​សាច់ញាតិ។

ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង០៤:៣០នាទីល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨នេះ នៅមាត់ទន្លេ​ ខាងក្រោយសហគ្រាសផលិតស្បៀង របស់ក្រសួងការពារជាតិ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។

​លោក វុធ ផូសារវន្ត័ នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់អោយអ្នកយកព័ត៌មាន TNN បានដឹងពីជំហានដំបូងសិនថា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យនិងធ្វើ​កោសល្យវិច័យ​ សព​នេះ​ស្លាប់​ដោយសារ​លង់ទឹក នៅលើ​ខ្លួន​របស់សាកសព អាយុ​ប្រហែល ៣៥ឆ្នាំ​ ភេទប្រុស​ ហើយ​​ពុំមាន​ស្នាក​ស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ។

​បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងនគរបាលជំនាញសហការគ្នា ស្រង់យកមកតម្កល់ទុកនៅសាលតម្កល់សពវត្តចាក់អង្រែក្រោម និងកំពុងបាន​យាម​នៅ​កន្លែង​សាលដាក់សពខាងលើ និង​ប្រកាស​រក​សាច់ញាតិ​៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ