ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនកូនចិត្តតិរិច្ឆានប៉ុនប៉ងសម្លាប់ឪពុកបង្កេីត

1 ខែ មុន 1164 តូ សុផល

បាត់ដំបង៖ជនសង្ស័យម្នាក់ឈ្មោះ ងួន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ទេីបចេញពីមណ្ឌលកែប្រែប៉ុនប៉ងសម្លាប់ឪពុកបង្កេីតរបស់ខ្លួន

មិនបានសម្រេចត្រូវនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន។

ប្រភពព័ត៌មានបានអោយដឹងថា:ជនសង្ស័យខាងលេីបានប្រេីម៉ាឡេតវាយឪពុករបស់ខ្លួនទាំកម្រោលប៉ុន្តែឪពុកគេផុតក៍រត់គេចខ្លួនចូលក្នុងព្រៃបាត់កាលពីថ្ងៃទី២៩​ខែធ្នូ ឆ្នាំ២០១៧បន្ទាប់មកលោកឪពុកទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកខាងលេី។

ដោយឡែកនៅព្រឹកថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៨នេះកម្លាំងនគរបាលបានឃាត់ខ្លួនលោកកូនចិត្តតិរិច្ឆាននៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ