ព្រឹតិ្តការណ៍ថ្មីៗ

តម្រួតថៃចាប់បញ្ជូនពលករខ្មែរប្រាំនាក់មកកម្ពុជាវិញ

8 ខែ មុន 96 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៨ តម្រួតថៃបានចាប់បញ្ជូនពលករខ្មែរចំនួនប្រាំនាក់ឆ្លងដែនខុសច្បាប់តាមរយះមេខ្យល់មកកម្ពុជាតាមច្រកតំបន់ភ្នំដីហៅគីឡូ១៣ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា:ពលករខ្មែរចំណាកស្រុកខុសច្បាប់ទាំងអស់នោះឈ្មោះ៖ទី-លុន ដារូត ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ហាក់ លាភ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-សៀន ម៉េង ហុង ភេទប្រុស អាយុ១៩ឆ្នាំ ទី៤-រ៉ា ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ទី៥-ផាន់ ផួន ភេទប្រុស អាយុ២៥​ ពួកគាត់មានស្រុកកំណេីតនៅពោធិសាត់។

ពលករទាំងប្រាំនាក់នោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនទទួលយកមកអបរំនិងបញ្ជូនទៅស្រុកកំណេីតវិញ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ