ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យករណីលួចម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌទួលគោកខាត់ខ្លួន

3 ខែ មុន 171 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ពន្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ម៉ោងប្រហែល ៣ និង ៤០នាទី

នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនមក អធិការដ្ឋាន ពីបទលួច ( លួចម៉ូតូ ) ប្រព្រិត្តនៅចំណុចក្នុងផ្ទះ ជួលលេខ ២៩ផ្លូវ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត៉ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក៉
នៅផ្ទះលេខ១៤៧ ផ្លូវលេខ១៨ សង្កាត៉ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំ
ពេញ ។

ជនសង្ស័យ: ឈ្មោះ អ៊ូ សុផារិទ្ធ ភេទ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ ឲលេខ២៦៥ សង្កាត់ទឹកល្អក៉ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ (ជនរងគ្រោះនិងអ្នកជិតខាងចាប់ប្រគល់អោយ) ។

វត្ថុតាងចាប់យករួមមាន:  សោរទីបលេខ៨ចំនួនមួយ  ដែកសំប៉ែតកែច្នៃសំរាប់តកាច់សោរក

ប្រភពអោយដឹងថា មុនពេលកើតហេតុថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៣និង៤០នាទីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ​២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL 8479ដឹកម៉ូយពីផ្សារសូរិយាមកផ្ទះជួលលេខ២៩ (ផ្ទះជួលកើតហេតុ)រួចក៏ ត្រូវបានម៉ូយនោះ ឃាត់អោយសំរាកដេកចាំដឹករូបខ្លួន ត្រឡប់ទៅវិញនៅក្នុងបន្ទប់របស់ខ្លួនដោយទុកម៉ូតូចាក់សោរនៅច្រកជណ្តើរខាងក្រោមក្នុងពេលកំពង់ដេកលក់នោះក៏ស្រាប់តែមាន ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ តែត្រូវបានអ្នកជួលបន្ទប់ក្បែរជិតកន្លែងជនរងគ្រោះទុកម៉ូតូ ចាប់បាននាំយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ចាត់ការតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ