ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ត្រូវ សមត្ថខណ្ឌទួលគោក ឃាត់ខ្លួន ករណីឆក់កាបូប

7 ខែ មុន 297 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ គ.ស ២០១៨ វេលាម៉ោងប្រហែល ២១ និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤២BEo ផ្លូវលេខ២៣៣ កែង១១២ ក្រុមទី១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈ្មោះ សុវណ្ណ ដេវីត ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ សំណាង ហៅ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A2 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ វី គន្ធី ភេទស្រី អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន៖ កាបូបស្ពាយមួយពណ៌ខ្មៅ ក្នុងនោះមាន ទូរស័ព្ទមួយគ្រឿងម៉ាក Nokia 1280 ពណ៌ខ្មៅ ចំនួន០១គ្រឿង , លុយខ្មែរចំនួន៥០.០០០៛ (ប្រាំមុឺនរៀល ) ។

វត្ថុតាងចាប់យកមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda Beat ស៊េរី2017 ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-9956 មានលេខតួ : 9001881 និងលេខម៉ាស៊ីន: 9002965 (ចាប់យក​ពីឈ្មោះ សុខ សំណាង ជាម៉ូតូជិះធ្វើសកម្មភាពឆក់ ) ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:៥០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះសំណាក់សំរិទ្ធឧត្តម តាមបណ្ដោយផ្លូវលេខ២៣៣ ពីត្បូងទៅជើង ក្នុងគោលបំណងទៅទិញអាហារយកមកញាំ លុះពេលជនរងគ្រោះបានដើរមកដល់ចំណុចមុខផ្ទះលេខ៤២BEo ផ្លូវលេខ២៣៣ កែង១១២ ក្រុមទី១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សុវណ្ណដេវីត ហៅ ដេវីត និង ឈ្មោះ សុខ សំណាង ហៅ ណាង បានជិះម៉ូតូម៉ាក Honda Beat និងបក្សពួក ចំនួន០៥នាក់ទៀតជិះម៉ូតូចំនួន០៣ គ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពីរគ្រឿង និងម៉ូតូម៉ាក Honda C125 ស៊េរី2015 ពណ៌ខ្មៅ ដោយជនសង្ស័យមានគ្នា០២នាក់ជាអ្នក បើកម៉ូតូHondaC125ស៊េរី2018 ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ វី គន្ធី ហើយបើកម៉ូតូគេចខ្លួន ពេលនោះក៏មានអ្នកជិតខាងបានស្រែកថាចោរៗ ភ្លាម នោះក៏មានប្រជាពលរដ្ឋឈ្មោះ ឃឹម សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ កំពុងឈរលេងនៅផ្លូវ ឃើញសកម្មភាព បានរត់ទៅទាញចាប់ជនសង្ស័យឈ្មោះ សុវណ្ណ ដេវីត និងឈ្មោះ សុខ សំណាង ដែលជាអ្នកបិទគូទ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ចំណែកបក្សពួក០៥នាក់ជិះម៉ូតូ០៣គ្រឿងទៀតយកកាបូបស្ពាយជនរងគ្រោះគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ