ព្រឹតិ្តការណ៍ថ្មីៗ

អណ្ដាតភ្លើងលេបត្របាក់ផ្ទះមួយខ្នងរហូតអស់ទាំងស្រុង ទោះមានរថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង អន្តរាគមន៍ក៏ដោយ!​

1 ថ្ងៃ មុន 76 តូ សុផល

ខេត្តកំពង់ចាម ៖ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងរថយន្តពន្លត់ អគ្គិភ័យ ចេញអន្តគមន៍នៅកន្លែងកើតហេតុទាំងកណ្ដាលយប់។​

គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។​

តាមការប្រាប់ពីសមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលឆាបឆេះខាងលើ មានទំហំ ៥x១៦ម៉ែត្រ សង់ពីថ្ម ខាងមុខប្រក់សង័សី ដែលមានម្ចាស់ឈ្មោះ ហោ ផល្លា ភេទ ប្រុសអាយុ អាយុ៤៧ឆ្នាំ។​

អគ្គិភ័យខាងលើនេះបានបំផ្លាញសំភារៈនៅក្នុងផ្ទះឆេះទាំងអស់ទាំងស្រុង និងម៉ូតូ១គ្រឿងទៀត។​

សមត្ថកិច្ចធ្វើការធ្វើអន្តរាគមន៍ពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភយ័ចំនួន៤គ្រឿង ប្រើប្រាស់បាញ់ទឹកអស់ចំនួន១២ឡាន ចំណែកឯមូលហេតុនោះគឺបណ្ដាលមកពីទុស្សេខ្សែរភ្លើង៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: