ព្រឹតិ្តការណ៍ថ្មីៗ

អនុប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិនម្នាក់ បើករថយន្តទាំងស្រវឹងរ៉េចង្កូត ធ្លាក់ផ្លូវចូលផ្ទះប្រជាពលរដ្ឋទាំងយប់

8 ខែ មុន 200 តូ សុផល

ខេត្តប៉ៃលិន៖ រថយន្តសេរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលជាមន្ត្រីគយនិងរដ្ឋករខេត្តប៉ៃលិន បានរងគ្រោះថ្នាក់ចរាចរណ៍

ដោយសារតែអ្នកបើកបរផ្ទុកនូវសារធាតុស្រវឹង រ៉េចង្កូតធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋ តែសំណាងមិនមាននណរម្នាក់រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង០០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

អ្នកបើកបររងគ្រោះឈ្មោះ យ៉ែម ហែមរ៉ាត់ ភេទប្រុស ជាអតីតប្រធានការិយាល័យគយនិងរដ្ឋករ ច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានផ្លាស់មកបំរើការងារជាអនុប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនថ្មី ដោយបើកបររថយន្តម៉ាកឡង់គ្រីសសឺរ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-7172 រងការខូចខាតរថយន្តធ្ងន់ធ្ងរ ។

តាមប្រភពព័ត៌មានច្បាស់ការណ៌ បានរៀបរាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីសាខាគយនិងរដ្ឋករខេត្តប៉ៃលិន បានបើករថយន្តក្នុងល្បឿនលឿន ក្នុងទឹសដៅពីលិចទៅកើត សង្ស័យអ្នកបើក បរស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុ ហួសទីតាំងយកភាស៊ីឡាន ក៍វ៉ាក់អើនិងម៉ូតូមួយគ្រឿងនៅពីមុខ រួចបានបើកគេចម៉ូតូ រ៉េចង្កូត ធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋទាំងយប់តែម្តង ប៉ុន្តែមិនធ្វើអោយនណារម្នាក់រងគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ ។

ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុភ្លាមៗមិនបាន១៥នាទីផង ស្រាប់តែមានរថយន្តស្ទួច មកស្ទួចយកភ្លាមៗ ដើម្បីកុំឲ្យគេឃើញ សូម្បីតែសមត្ថកិច្ចចរាចរណ៍ក៍មិនបានដឹងករណីខាងលើនេះដែរ ចំណែកបញ្ហាសំណង និងការខូចខាតគឺមិនត្រូវបានគេដឹងនោះឡើយ ដោយគ្រាន់តែដឹងថា មន្ត្រីសាខាគយនិងរដ្ឋករ ដែលបើកបរ រងរបួសស្រាល ចំណែករថយន្តខូចខាតធ្ងន់ធ្ងរផងដែរ ៕ ញ៉ឹប បូរី ប៉ៃលិន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ